ឃើញហើយស្រស់ស្រាយចិត្ត!! Mattperanee សសេរសសើរប្រាសាទអង្គរវត្តណនិងខេត្តសៀមរាបជាសាធារណ:!

ដំណើរទស្សនកិច្ចមកប្រទេសកម្ពុជារបស់តួឯកស្រីល្បីល្បាញរបស់ប្រទេសថៃកញ្ញា Mattperanee និងអ្នកនាង Mewnitha នៅមិនទាន់បានបញ្ចប់នៅឡើយទេ ហើយចុងក្រោយនេះតារាស្រីបានផុសសារសសើរអំពីមរតកបេតិកភណ្ឌពិភពលោកយ៉ាងស្រស់ត្រកាលជាសាធារណ:បណ្តាលអោយហ្វែនៗនៅកម្ពុជារីករាយជាខ្លាំង។
មួយម៉ោងមុននេះកញ្ញា Mattperanee បានផុសរូបនៅក្នុងប្រសាទអង្គរវត្តព្រមជាមួយសារសសេរថា “ប្រាសាទអង្គរវត្តធំរហូតត្រូវដើរបណ្តើរផ្លាស់ប្តូរម៉ូតសក់បណ្តើរដល់ទៅ ៧ម៉ូត តែជាកន្លែងដែលស្រស់ស្អាតហើយអស្ចារ្យបំផុត 😊❤️​” ។
បណ្តាលអោយតារាៗរបស់ប្រទេសថៃជាច្រើនចូលខមមិនថាចង់មកទស្សនាប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាដែល មានតែអ្នកដែលចូលមមកសសើរថាស្រស់ស្អាត ចង់មកអោយបានយ៉ាងហោចណាស់ម្តងក្នុងមួយឆាកជីវិត ចំណែកអ្នកគាំទ្រនៅប្រទេសកម្ពុជាវិញអរគុណតារាស្រីដែលជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ជាតិនេះអោយមនុស្សទូទាំងពិភពលោកបានស្គាល់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា