លោក Pittkarchai ឆ្លើយអំពីស្នេហារវាងគាត់ជាមួយតួឯកស្រី marie_broenner ថាត្រូវបានបញ្ចប់ហើយ ឬ នៅបន្តបែបស្ងាត់ៗ!
បន្ទាប់ពីត្រូវគេចាប់បានរូបភាពស្និទ្ធស្នាលលោក Pittkarchai និងកញ្ញា marie_broenner បានចេញមុខប្រកាសជាសាធារណ:ហើយថាពួកគេស្រលាញ់គ្នាកំពុងជួយគ្នាអភិវឌ្ឍន៍ស្នេហាគ្រានេះអោយល្អបំផុត។ ប៉ុន្តែគូរបស់ពួកគេគឺជាគូស្នេហ៍ដែលអ្នកប្រើប្រាស់អ៊ិនធឺណែតបំផុតពីព្រោះកាន់តែយូ អ្នកទាំងពីរកាន់តែស្ងាត់មិនមានរូបភាពគូ ឬបរិយាយកាសរ៉ូមែនទិកនៅលើបណ្តាញសង្គមដូចគូរបស់អ្នកដទៃឡើយ។
ចុងក្រោយមានឧកាសបានជួបតារាប្រុសអ្នកយកពត៌មានមួយក្រុមបានសុំអោយលោក Pittkarchai ជួយអាប់ដេតស្ថានភាពស្នេហារបស់ខ្លួននាពេលបច្ចុប្បន្នអោយហ្វែនៗអស់បារម្មណ៍ថាហេតុអ្វីមិនដែលមានរូបគូសោះ? ម្ចាស់ខ្លួនបានឆ្លើយថាយើងទាំងពីរនាក់នៅស្រលាញ់គ្នាដូចដើមបាទ គ្រាន់តែជាមនុស្សដែលមិនចូលចិត្តផុសរូប ឬអង្គុយតែចាំផុសរូបបង្ហាញអោយគេទទួលស្គាល់ថាយើងជាគូស្នេហ៍ដែលផ្អែមល្ហែមរ៉ូមែនទិក។
រយ:ពេលជិតពីរឆ្នាំដែលលោក Pittkarchai និងតួឯកស្រីល្បី marie_broenner ទាក់ទងគ្នាថ្វីត្បិតមានពេលខ្លះមានរឿងអាក់អន់ចិត្តនឹងគ្នាប៉ុន្តែពួកគេមិនដែលឈ្លោះ ហើយភ្លេចជួយគាំទ្រគ្នាទៅវិញទៅមកឡើយ។ ជារឿយៗ ពួកគេជួយគ្នាធ្វើការ បង្កើតភោជនីយដ្ឋាន ស្វះស្វែងរកមេនូអាហារថ្មីអោយគ្នា និងនាំគ្នាធ្វើដំណើរកំសាន្តលំហែកាយក្នុងឧកាសពិសេសៗជានិច្ច។
អត្ថបទដោយ សា