នៅតែទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រនៅប្រទេសកម្ពុជាសម្រាប់ការបង្ហាញវត្តមានរួមគ្នារបស់តារាសម្តែងស្រីល្បី Mewnitha និង mattperanee ក្នុងទឹកដីអង្គរ។ ដំបូងឡើយហ្វែនៗគិតថាអ្នកទាំងពីរនាំគ្រួសារមកធ្វើទស្សនកិច្ចលំហែកាយ ប៉ុន្តែឃើញផុសរបស់លោក songkarn_tae ហើយទើបដឹងថាពួកគេមានគោលបំណងផ្សេងទៀត!
មិត្តប្រុសរបស់កញ្ញា mattperanee បានផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “Been working days and nights, time for a little laid back… @amansara_angkor = ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ឥឡូវបានតម្រង់ចង្កេះខ្លះហើយ … @amansara_angkor” ដែលមានន័យថាមនុស្សល្បីទាំងបួននាក់នេះគាត់កំពុងមានផែនការពង្រីកធុរកិច្ច ឬចាប់ផ្តើមបើកជំនួញថ្មីអ្វីមួយនៅខេត្តសៀមរាបប្រទេសកម្ពុជាយើង ។
បើពិនិត្យប្រវត្តិរបស់បុរសទាំងពីរនាក់ពួកគាត់ជំនាញរឿងសណ្ឋាគា ផ្ទះស្នាក់ រីសត និងកសាងផ្ទះផ្សេងៗ។ បណ្តាលអោយអ្នកប្រើប្រាស់អ៊ិនធឺណែតសន្និដ្ឋានថាបន្តិចទៀតភ្ញៀវទេសចរណ៍ដែលកំសាន្តនៅខេត្តសៀមរាប និងមានតំបន់គោលដៅថ្មីសម្រាប់សម្រាកលំហែរក្នុងពេលឆាប់ៗនេះ។
អត្ថបទដោយ សាដ