កាលពីម្សិលមិញនេះមានព្រឹត្តិការណ៏ចាក់បញ្ចាំងរខ្សែរភាពយន្តល្បីលំដាប់ពិភពលោកមួយបានកើតឡើងនៅប្រទេសសិង្ហបុរី ដែលបានធ្វើអោយហ្វែនៗនៅប្រទេសថៃអន្ទះសារចង់ឃើញរឿងនោះដែល ដោសាមានតួឯកប្រុសតួឯកស្រីលំដាប់ៗរបស់ប្រទេសថៃច្រើនណាស់បានធ្វើដំណើរទៅចូលរួម។ កម្មវិធី “the gala premiere of The Lord of the Rings: The Rings of Power” ក្លាយជាកម្មវិធីដ៏សែនអស្ចារ្យព្រោះវត្តមានតារាល្បីល្បាញទាំងអស់នេះ។
តួឯកប្រុសស្រីដែលត្រូវបានគេអញ្ជើញទៅចូលរួមកម្មវិធី the gala premiere រួមមានលោក @mario_mm38 , កញ្ញា @baifernbah ,អនាគតកូនកំលោះ @ananda_everingham ,អនាគតកូនកំលោះ @mark_prin,លោក @marchutavuth ,កញ្ញា @momonchanok និងលោក @nengnn ដោយបានដំណឹងថាលោកម៉ារីអូនជាមេបក្សនាំក្រុមក្នុងការធ្វើដំណើរលើកនេះ។
បន្ទាប់ពីបានទស្សនារឿង The Rings of Power រួចរាល់កាលពិម្សិលមិញហើយតារាប្រុសស្រីរបស់យើងទាំងអស់គ្នាបាននាំយករូបមកផុសនៅក្នុងអ៊ិនស្តាក្រាម លើសពីនេះពួកគេផ្តាំផ្ញើរទស្សនិកជនថាគួរតែទៅទស្សនារឿងនេះព្រោះជាខ្សែរភាពយន្តខ្នាតយក្ស គុណភាពខ្ពស់ ហើយមានដំណើររឿងល្អបំផុត។
អត្ថបទដោយ សា