តារាស្រី nuneworanuch បង្ហោះវីដេអូស្និទ្ធស្នាលជាមួយតួឯកប្រុសថ្មីដែលធ្វើអោយនាងលង់ស្រលាញ់ ហើយស្ម័គ្រចិត្តព្រមជួយគ្រប់រឿង!
កំពុងធ្វើអោយទស្សនិកជនជក់ចិត្តខ្លាំងណាស់សម្រាប់រឿង “เข็มซ่อนปลาย” របស់ទូរទស្សន៍បុស្តិ៍លេខ៧ដែលស្រវ៉ាបានអ្នកនាង nuneworanuch មកធ្វើជាតួឯកស្រី។ ក្រៅពីសាច់រឿងដ៏សែនជក់ចិត្តដិតអារម្មណ៍ រឿងថ្មីនេះបានបង្ករអោយមានមិត្តភាពល្អៗរវាងតារាស្រីជាមួយប្អូនៗជំនាន់ក្រោយ ហើយដែលពិសសេសបំផុតនោះវាបានធ្វើអោយនាងលង់ស្រលាញ់តួឯកប្រុសរបស់ខ្លួនយ៉ាងងប់ងល់។
អ្នកនាង nuneworanuch បានផុសរូបជាមួយតារាសម្តែងប្រុស kaojirayu_9 ច្រើនណាស់ច្រើនជាតួឯកប្រុសក្នុងរឿងមុនៗ មានមានទាំងផុសជួយផ្សព្វផ្សាយចម្រៀងអោយទៀតផង ហើយចុងក្រោយនេះផុសវីដេអូបង្អួតទិដ្ឋភាពស្និទ្ធស្នាលព្រមជាមួយ caption គួរអោយស្រលាញ់សសេរថា “My boy ☻︎ = ក្មេងប្រុសតូចរបស់ខ្ញុំ” ចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន។
អាចនិយាយបានថា kaojirayu_9 ទិញទឹកចិត្តសិស្សច្បងស្រីម្នាក់នេះបាន ១០០% ពេលនេះគាត់បានក្លាយជាកូនកំលោះរបស់តារាស្រីរួចរាល់ហើយ ដោយសារផ្តល់សម្ភាន៍លើកណាអ្នកនាង nuneworanuch តែងតែនិយាយថាលោក kaojirayu_9 ជាក្មេងល្អ គួរអោយស្រលាញ់គាំទ្រ មានសមត្ថភាពខ្ពស់ ហើយយកចិត្តទុកដាក់ចំពោះការងារអោយគ្រប់គ្នាបានដឹងជានិច្ច។