ត្រូវគេអូសចូលដ្រាម៉ាទាល់តែបាន!! អ្នកនាង chomismaterialgirl ធ្លាប់គិតបិទមុខកូនៗពីសាធារណ:ជន!!

បន្ទាប់ពីអ្នកម់ែថ្មីថ្មោង duearisara បាននិយាយថានាងបើកមុខកូនប្រុសអោយគេឃើញព្រោះខ្លួនជាតារាស្រីធម្មតាមិនមែនជាតារាហូលីវូដដែលចាំបាច់ត្រូវការពារភាពឯកជនដល់ថ្នាក់នោះឡើយដែលមានទាំងអ្នកយល់ស្រប និងប្រឆាំង។ អ្នកប្រើប្រាស់អ៊ិនធឺណែតនៅតែនាំគ្នាចែកបក្សពួកពិភាគ្សាវែកញែកទៅលើប្រធានបទ “តារាគួរបង្ហាញមុខកូនៗទើបកើតរួចជាសាធារណ:ឬទេ” ដដែលហើយកាន់តែខ្លាំងជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ។
ចុងក្រោយក្នុងនាមជាតារាស្រីល្បីល្បាញហើយធ្លាប់ឆ្លងកាត់ការមានកូនអ្នកនាង chomismaterialgirl​ ត្រូវបានគេតាមសាកសួរសុំមតិយោបល់របស់នាងអំពីបញ្ហានេះ។ ម៉ែ Chom បាននិយាយថាអានេះវាជាជម្រើសរបស់គ្រួសារនីមួយៗទេ គ្រួសារខ្លះគិតថាបើកមុខអោយឃើញតែម្តងឆាប់ចប់ គ្រួសារខ្លះក៏ជ្រើសរើសហើយចូលចិត្តរក្សាភាពឯកជនអោយកូនសិន ហើយសម្រាប់នាងផ្ទាល់ធ្លាប់គិតថាមិនបើកមុខកូនដែលតាំងពីសម័យមានសាយហ្វា-ផាយុម្ល៉េះ ធ្លាប់ជជែកជាមួយស្វាមីហើយចុងក្រោយក៏សម្រេចចិត្តថានឹងបង្ហោះអោយគេឃើញ។
ហេតុផលដែលអ្នកម៉ែ chomismaterialgirl​ សម្រេចចិត្តបែបនេះព្រោះគិតថាវាមិនងាយស្រួលទេដែលយើងត្រូវអង្គុយចាំតែហាមអ្នកនេះ អ្នកនោះមិនអោយថតរូបកូនៗ គិតថាហាមមិនជាប់ដូចច្នេះហើយសុខចិត្តផុសអោយគេមើលដោយខ្លួនឯង ធ្វើជាអ្នករើសរូបកូនដោយខ្លួនឯង។ ចំពោះករណីហ្វែនៗដែលស្ថិតនៅក្នុងស្ថានការណ៍ដែលក្មេងៗឌី ឬធ្វើខ្លួនមិនគួរអោយស្រលាញ់យើងនឹងសុំអោយពួកគេលប់រូប និងវីដេអូទាំងអស់ ហើយសុំអោយផុសតែរូបដែលមិនធ្វើបាបចិត្តកូនៗនៅពេលពួកគេធំទៅ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា