គួរអោយខ្នាញ់!! អ្នកនាង Duearisara បង្ហាញទិដ្ឋភាពកូនប្រុសទទួលថតម៉ូតជាលើកដំបូងក្នុងជីវិត!

មានអាយុ ២១ថ្ងៃហើយសម្រាប់អូន silasazralee កូនស្រីរបស់អ្នកនាង Duearisara និងមហសេដ្ឋីសេប៉ាសស្ទៀរ ដែលសម្រេចចិត្តមិនបិទបាំងមុខកូនប្រុសពីសំណាក់សាធារណ:ជនឡើយ។ ស្ទើរជារៀងរាល់ថ្ងៃមីងៗ ពូៗ អ៊ុៗជាហ្វែនខ្លាប់បានឃើញរូបភាពស្អាតៗ សកម្មភាពខ្យូតៗរបស់កូនប្រុសតារារូបនេះ ហើយចុងក្រោយដោយនឹងស្មានមិនដល់អ្នកគាំត្របានឃើញទិដ្ឋភាពអូន silas កំពុងក្លាយជាតារាថតម៉ូត។
អ្នកនាង Duearisara បាននាំយកវីដេអូសកម្មភាពកូនប្រុសកំពុងថតម៉ូតមកបង្ហោះនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption យ៉ាងមានមោទនភាពថា “𝒊𝒔 𝒍𝒊𝒕𝒕𝒍𝒆 𝒉𝒂𝒏𝒅𝒔.. 𝑯𝒊𝒔 𝒍𝒊𝒕𝒕𝒍𝒆 𝒇𝒆𝒆𝒕 𝑺𝒕𝒐𝒍𝒆 𝒐𝒖𝒓 𝒉𝒆𝒂𝒓𝒕♡︎ ថតម៉ូតលើកដំបូងបំផុតនៃឆាកជីវិតបាទ! 👼🏻🐯🦁” ។

មានសិល្ប:ករសិល្ប:ការិនីច្រើនណាស់ដែលអត់ទ្រាំនឹងភាពគួរអោយស្រលាញ់របស់អូន silasazralee មិនបានដោយនាំគ្នាចូលមកខមមិនថាស្អាត ខ្យូត ហើយពូកែរខ្លាំងណាស់ព្រោះមិនទាន់បានមួយខែផងចេះនៅស្ងៀមអោយគេថតបានដល់កម្រិតនេះផង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា