មិននឹកស្មានថាកញ្ញា fayefayeye ក៏ងប់ងល់នឹងលោក boy_pakorn ខ្លាំងចឹងសោះ!! តារាស្រីទើបតែបង្ហាញជាលើកដំបូង!

មិត្តអ្នកអានប្រហែលបានដឹងហើយថាតួឯកប្រុសរូបស្រស់សង្ហារពូកែកំប្លែងលោក boy_pakorn របស់យើងគាត់លង់ជាមួយមិត្តស្រីខ្លួនឯងដល់កម្រិតណា ស្នេហាលើកនេះតារាប្រុសព្រមលះបង់គ្រប់បែបយ៉ាងអោយតែបានក្បែរមិត្តស្រី។ ចុះអ្នកទាំងអស់គ្នាដឹងទេថាកញ្ញា fayefayeye ក៏ស្រលាញ់សំណប់ចិត្តរបស់ខ្លួនខ្លាំងមិនចាញ់គ្នាដែល តារាស្រីផុសរហូតធ្វើអោយគ្រប់គ្នាលាន់មាត់ថា ខ្លាំងដៃដូចគ្នា!
ខណ:ពេលមានដំណើរទស្សនកិច្ចចូលរួមកម្មវិធីសម្ភោធខ្សែរភាពយន្តធំនៅប្រទេសសិង្ហបុរីជាមួយមិត្តភក្តិរួមវិស័យសិល្ប:  កញ្ញា fayefayeye មិនផុសរូបនៅក្នុងកម្មវិធីដូចអ្នកដទៃឡើយនាងយករូបគូជាមួយលោក boy_pakorn មកផុសព្រមជាមួយ Caption ខ្យូតៗរហូតធ្វើអោយមិត្តរួមដំណើរនាំគ្នាចូលមកខមមិនចំអន់ថាទៅថៃវិញពីអង្កាល់ ចុះម្នាក់កំពុងញ៉ាំបាយជាមួយខ្ញុំឥឡូវនេះមិនមែនជា fayefayeye ទេឬ?
ចំណែកលោក boy_pakorn វិញក៏បានចូលមកខមមិនដើម្បីកុំអោយមិត្តស្រីនឹកថា “เบิ้บๆ🫰🏼 = love love”។ អាចនិយាយបានថាតារាស្រីរបស់យើងមិនបានធ្វើអោយមិត្តប្រុសងប់ងល់ជាមួយនាងតែម្ខាងនោះទេ នាងផ្ទាល់ក៨ស្រលាញ់តារាប្រុសមិនចាញ់នរណាដែល បើស្រលាញ់គ្នាខ្លាំងម្លឹងៗដំណឹងល្អនឹងមកដល់ក្នុងពេលឆាប់ៗហើយទេដឹង!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា