ផ្ទុះខ្លាំងនៅប្រទេសម៉ាឡេស៊ី!! Davikah ក្លាយជាតារាស្រីថៃដំបូងដែលនាំអោយមានភាពប្រែប្រួលក្នុងវិស័យហ្វាសសិន!

ក្លាយជាតារាស្រីដែលទទួលបានភាពជោគជ័យបំផុតក្នុងកំឡុងពេលដែលគ្រប់គ្នាជួបបញ្ហាព្រោះការរាត្បាតនៃជម្ងឺកូវីដ១៩ សម្រាប់កញ្ញា davikah ដែលតែងតែបង្ហាញវត្តមាននៅក្នុងកម្មវិធីបង្ហាញម៉ូតល្បីៗ រឿងភាគល្អៗ និងវិដេអូផ្សាយពាណិជ្ជកម្មរបស់ប្រែនល្បីរបស់ពិភពលោកជានិច្ច។
ចុងក្រោយតារាស្រីត្រូវបានគេជ្រើសរើសមកមកធ្វើជាគម្រប់ទស្សនាវដ្តីល្បីរបស់ប្រទេសម៉ាឡេស៊ី​ “L’OFFICIEL Malaysia” ទស្សនាវដ្តីដែលនិយាយអំពីភាពដឹកនាំ និងមនុស្សដែលនាំមុខគេនៃរឿងម៉ូដ ការតុបតែងខ្លួន សម្រស់ និងរបៀបរស់នៅនៅប្រទេសម៉ាឡេស៊ី។
កន្លងមកទស្សនវាដ្តីល្បីល្បាញមួយនេះផុសតែតារាក្នុងប្រទេស និងតារាល្បីល្បាញលំដាប់ពិភពលោកដូចជាក្រុម Blackpink, BTS, Taylor Swift នោះទេ ហើយលើកនេះជាលើកដំបូងដែលពួកគេស្ងប់ស្ងែងតារាស្រីថៃអោយមកក្លាយជារាជនីនៃហ្វាសសិនក្នុងសម័យកាល ២០២២ និងក្នុងថ្ងៃគម្រប់ ៧ ឆ្នាំរបស់គេ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា