រៀបកាបានកូនបីហើយម៉ែ chomismaterialgirl ទើបតែចេះខឹងប៉ាប៉ា nottvisrut ជាលើកដំបូង!

ស្រលាញ់គ្នាជាង ១០ ឆ្នាំ រៀបកាជាមួយគ្នាបាន ៧ឆ្នាំហើយសម្រាប់គូស្នេហ៍របស់តារាស្រី chomismaterialgirl ជាមួយអ្នកធុរកិច្ចសង្ហា nottvisrut។ បន្ទាប់ពីស្រុះស្រួលគ្នាបង្កើតគ្រួសារហើយអ្នកទាំងពីរនាំគ្នាបង្កើតបេប៊ីដើម្បីអោយគ្រួសារកាន់តែសប្បាយរីករាយ និងមានសុភមង្គលច្រើនជាងមុន រហូតមកទល់ពេលនេះនរណាៗក៏ចង់បានគ្រួសារដូចជាអ្នកនាង chomismaterialgirl និងលោក nottvisrut ដែល។
គូស្វាមីភរិយានេះមិនដែលមានទំនាស់ ឬរឿងដែលធ្វើអោយតារាស្រីមិនសប្បាយចិត្តដល់ថ្នាក់យកមកចែករំលែងអោយគេឯងបានដឹងដូចលើកនេះឡើយ។ លើកនេះអ្នកនាង chomismaterialgirl មិនសប្បាយចិត្តជាមួយស្វាមី ក៏ដូចជាខ្លួនឯងខ្លាំងមែនទែន ស្គាល់គ្នារាប់ឆ្នាំហើយមិនគួរមិនត្រូវសូម្បីមួយចំនុចសោះ។
ថ្មីៗនេះតារាស្រីទើបតែបានផុសវីដេអូរបស់កម្មវិធី lofficielthailand ដែលរៀបចំឡើយដើម្បីអោយគូរបស់តារាស្រីទាយចិត្តគ្នា មានសំនួរច្រើនណាស់ដែលគេបានចោទសួរប៉ុន្តែអ្នកនាង chom និងលោក nott ឆ្លើយខុសគ្នាទាំងអស់ បណ្តាលអោយនាងចងចិញ្ញើមហើយនិយាយទាំងមុខខឹងថា “មើលមិនត្រូវសូម្បី១”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា