ធ្វើមិត្តរបស់ម្តាយបានហើយ!! សាយហ្វាដើរញ៉ាំកាហ្វេជាមួយម៉ែ chomismaterialgirl និងមីងៗដូចកំលោះ!!

ក្រុមគ្រួសាររសប់តារាស្រី chomismaterialgirl តែងតែធ្វើអោយទស្សនិកជនមានអារម្មណ៍កក់ក្តៅតាមពួកគេគ្រប់ពេលវេលាព្រោះរូបភាព និងទិដ្ឋភាពជួបជុំគ្រួសារធំំំដ៏សែនរីករាយ។ កាលក្មេងៗនៅតូចហ្វែនៗបានឃើញភាពគួរអោយស្រលាញ់មួយបែប ពេលនៅទារកបានសប្បាយចិត្តតាមមួយបែបទៀត ហើយពេលនេះរូបភាពមួយនេះក៏បានកើតឡើង។
ចុងក្រោយមិនទាន់ធំពេញរូបពេញរាងស្រួលបួលផងបងសាយហ្វា កូនប្រុសច្បងរបស់តារាស្រីធ្វើខ្លួនដូចជាកំលោះធំពេញវ័យដើរញ៉ាំកាហ្វែជាមួយម៉ាម៉ានិងមិត្តភក្តិរបស់នាងគ្រប់ទីកន្លែងគ្រប់វេលាបាត់ទៅហើយ។
រៀងរាល់ថ្ងៃសៅរ៍អាទិត្យដែលអ្នកនាង chomismaterialgirl ចេញក្រៅញ៉ាំនេះញ៉ាំនោះជាមួយក្រុមមិត្តភក្តិ ហើយហ្វែនយើងតែងតែឃើញកូនប្រុសច្បងសាយហ្វាទៅជាមួយ ហើយអង្គុយតុរួមនិងថតរូបលេងជាមួយជានិច្ច។ អាចនិយាយបានថាតាមស្អិតណាស់ ចង់ទៅណាមកណាជាមួយម្តាយជានិច្ច ហើយដែលពិសេសបំផុតនោះគឺធ្វើខ្លួនដូចកំលោះចេញដើរញ៉ាំកាហ្វេជាមួយនារិៗអីចឹង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា