Annethong ដាក់ទំនាយតារាស្រី myriabenedetti!! មិត្តស្និទ្ធស្នាលគ្នាមិនគោរពសន្យាត្រូវទទួលពិន័យបែបនេះ!!
បើអោយនិយាយដល់តារាស្រីដែលរាប់អានហើយស្និទ្ធស្នាលគ្នាខ្លាំងបំផុតនោះប្រហែលគេចមិនផុតពីអ្នកដឹកនាំរឿង Annethong ជាមួយតួឯកស្រី myriabenedetti ឡើយតារាស្រីទាំងពីររាប់អានគ្នាយ៉ាងជិតស្និទ្ធមិនដែលមានរឿងទាស់ចិត្តគ្នារហូតជាប់ឈ្មោះជា គូមិត្ភភក្តិដែលបំបែកមិនបាននៅក្នុងវិស័យសិល្ប: (BFF)។
តាំងពីអ្នកនាង myriabenedetti រៀបកាហើយអ្នកទាំងពីrថ្វីត្បិតមិនសូវជួបជុំថតរូបរួមគ្នាដូចពីមុនព្រោះរវល់ការងាររៀងៗខ្លួនក៏ពិតមែនប៉ុន្តែមិនដែលខកខានក្នុងការឆាតសួរសុខទុក្ខ និងអាប់ដេតជីវិតអោយគ្នាស្តាប់ឡើយ។ ចុងក្រោយតារាស្រី Annethong យករឿងនេះមកចែករំលែកដើម្បីអោយគ្រប់គ្នាដឹងថាមិត្តភក្តិដ៏សែនល្អរបស់នាងហ៊ានធ្វើបែបនេះដាក់។
តារាស្រីបានផុសបណ្តាលអោយមនុស្សជាច្រើនអស់សំណើចជាមួយមិត្តភាពដ៏គួរអោយស្រលាញ់របស់ពួកគេថា:
ថ្ងៃមុន👉” អែនអែន យើងចង់ទោហាត់ប្រាណពត់តាមបាល់ជាមួយឯង ថ្ងៃណាទៅប្រាប់គ្នាផងណា🙄”
ថ្ងៃនេះ👉” គ្នាសូមទោសណាមិត្ត ម្សិលមិញទៅហាត់ប្រាណមកហត់ខ្លាំងណាស់ឈឺខ្លួនខ្លាំងណាស់🤤 ថ្ងៃនេះពេលរសៀលមានហាត់ច្រៀង ហាត់រាំ ចឹងសុំលើកថ្ងៃហាត់ប្រាណណា សុំទោសសុំលាទៅគេងហើយ 😘🙏🏻💙”
ហើយតារាស្រីក៏ដាក់ទំនាយថា “ថ្ងៃនេះនរណាគេភ្លេចសន្យា សូមអោយមិនមានកំលាំងលេង concert @myriabenedetti 💋” ។
អត្ថបទដោយ សា