ដំណើរជីវិតរបស់តារាស្រីដែលស្និទ្ធស្នាល (BFF) មួយគូនេះ ធ្វើអោយមហាជនទឹកភ្នែកស្ទើរលិចប្រទេស!

ជាតារាស្រីមួយគូទៀតដែលស្និទ្ធស្នាលគ្នាខ្លាំងរាប់អានគ្នាជាង ២០ឆ្នាំតាំងពីថ្នាក់បឋមរហូតធំពេញវ័យក្លាយជាតារាសម្តែងដែលគេស្គាល់ដូចសព្វថ្ងៃនេះ។ ហើយដែលនឹកស្មានមិនដល់ក្នុងឆ្នាំ ២០២២ នេះកញ្ញា​ pinkysavika និងកញ្ញា melonp.official បានដើរមកជួបព្រឹត្តិការណ៍ជីវិតដែលនឹកស្មានមិនដល់ដូចគ្នាបែបនេះសោះ។
កាលពីខែកុម្ភ:ដើមឆ្នាំ ២០២២ តារាស្រីតែងម៉ូបានជួបជាមួយហេតុការណ៍ដ៏គួរអោយរន្ធត់រហូតបាត់បង់ជីវិតដោយអយុត្តិធម៌បំផុត សង្គមថៃស្លុតចិត្ត អាណិតនាងនិងនាំគ្នាជួយតាមរកយុត្តិធម៌អោយនាងជាខ្លាំងតែក៏នៅធ្វើមិនទាន់បានសម្រេចព្រោះរឿងផ្ទៃក្នុងមួយចំនួន។
ពត៌មានរបស់តារាស្រីរសាយពីអារម្មណ៍របស់មហាជនបន្តិចម្តងៗរហូតមកដល់រឿងក្តីរបស់មិត្តសំលាញ់ pinkysavika ដែលត្រូវជាប់ឃុំឃាំងភ្លាមៗដោយមិនបានត្រៀមខ្លួន។ តារាស្រីត្រូវគេចាប់ក្នុងនាមជាអ្នកទោសរបស់រឿងក្តី Forex 3D បោកប្រាស់ប្រាក់របស់ប្រជាជនស្លូតត្រង់ជាង ២៥០០លានបាត។ នេះមិនមែនជារឿងលេងសើចទេ ប៉ុន្តែគូមិត្តស្និទ្ធស្នាលមួយគូនេះមានដំណើរជិវិតដ៏គួរអោយអាណិតបំផុតបើធៀបជាមួយ BFf គូផ្សេងៗ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា