បានក្លាយជាគូអ្នកមានឥទ្ធិពលនៅក្នុងបណ្តាញសង្គដ៏គួរអោយចាប់អារម្មណ៍មួយរបស់ប្រជាជនថៃសម្រាប់គូរបស់លោក hanongh និងតារាស្រី khunfour ដែលបន្ទាប់ពីទាំងពីរនាក់បានបែកបាក់ជាមួយមួយសង្សារ ហើយចៃដន្យធ្វើដំណើរទៅជួបគ្នាទៅក្រៅប្រទេស មានហ្វែនៗច្រើនណាស់គិតថានោះជាភ័ព្វវាសនា ហើយពួកគេអាចជាគូនឹងគ្នា។
លោក hanongh ប្អូនប្រុសរបស់លោក Boy_Pakorn នៅតែបន្តណាត់ជួប ថតវីដេអូ បង្កើតកម្មវិធីនេះកម្មវិធីនោះជាមួយតារាស្រី khunfour ជាបន្តបន្ទាប់ បណ្តាលអោយពួកគេចាប់ផ្តើមមានហ្វែនខ្លាប់ដែលរងចាំទស្សនាភាពគួរអោយស្រលាញ់របស់គាត់កាន់តែច្រើនទៅៗដោយនឹកស្មានមិនដល់។ ។
ទោះបីពេលនេះសាមីខ្លួនទាំងពីរនាក់មិនទាន់ចូលខ្លួនមកនិយាយបញ្ជាក់អំពីទំនាក់ទំនងរបស់ពួកគេថាគ្រាន់ជាមិត្តភក្តិ ឬ កំពុងចាប់ផ្តើមសិក្សារចិត្តគ្នាយ៉ាងណាក៏ដោយ ក៏សំឡេងរបស់ហ្វែនៗដែលគាំទ្រអោយពួកគេស្រលាញ់គ្នាកាន់តែលឺទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ គ្រប់គ្នានិយាយសំដីតែមួយថាលោក hanongh និងតារាស្រី khunfour សមគ្នា។
After Footer (Active) - damrei Mr1 Zone2