ត្រូវបានក្រុមគ្រួសារសាកសួររកកូនប្រសារស្រីច្បងមកជាយូយាណាស់មកហើយសម្រាប់លោក great_rider10 តារាសម្តែងប្រុសដែលពោពេញដោយភាពកក់ក្តៅរបស់ទស្សនិកជនទូទាំងប្រទេស។ ចុងក្រោយមកជាលើកទីប៉ុន្មានក៏មិនដឹងលោកប៉ាអ្នកម៉ាក់មករកកូនប្រុសហើយធ្វើរឿងមួយនេះដាក់រហូតម្ចាស់ខ្លួនត្រូវមកផុសនិយាយរឿងក្នុងចិត្តអោយមិត្តភក្តិស្តាប់នៅក្នុងអ៊ិនស្តាក្រាម។
លោកក្រេដផុសរូបជាមួយក្រុមគ្រួសារហើយសសេរជា Caption ថា “សួរដដែលហ្នឹងឯង សួរសំនួរដើមៗ 😂 #ស្រលាញ់អ្នកទាំងពីរណា ❤️😁” ។
បណ្តាលអោយអ្នកដឹងរឿងនាំគ្នាចូលមកសើចព្រោះដឹងថាម្តាយឪពុករបស់តារាប្រុសប្រហែលសួររកមុខអនាគតកូនប្រសារស្រីច្បងពីកូនប្រុសដែលកំពុងឯកាពេលនេះព្រោះត្រូវមិត្តភក្តិយកមិត្តស្រី និងរៀបកាមុនចោលអស់។
អត្ថបទដោយ សា