ជាអ្នកម្តាយកូនបីដែលចាត់ទុកថាសប្បូរបែបលើសគេបំផុតក៏អាចនិយាយបានចំពោះតារាស៊ុបភើស្តាស្រី chomismaterialgirl ដែលចុងក្រោយនេះទើបតែបានចេញមកបើកចិត្តនិយាយអំពិជីវិតបន្ទាប់ពីក្លាយខ្លួនជាម្តាយកូនបីតាំងពិដំបូង។ តារាស្រីបាននិយាយថាជិវិតមានកូនធ្វើអោយនាងមិនអាចចេញទទួលការងារទាំងអស់បាននោះឡើយព្រោះនាងចង់បំពេញនាទីជាម្តាយដែលល្អបំផុតតាមក្តីស្រម៉ៃដែលធ្លាប់ចង់ធ្វើ។
ពេលសាធារណ:ជនអោយនិយាយដល់កំលោះទាំងបីនៅក្នុងផ្ទះតារាស្រី Review ថាបងប្រុសទាំងពីរបារម្មណ៍ពីប្អូនស្រីខ្លាំងណាស់ផាយុចូលចិត្តសម្តែងចេញអោយឃើញឧទាហរណ៍ករណីមានមនុស្សមកចោមរោមច្រើនក៏ចូលទៅហាម ចំណែកបងសាយហ្វាវិញបារម្មណ៍ខ្លាំងតែមិនហ៊ានបញ្ចេញទេពេលមិនសប្បាយចិត្តនឹងនរណាម្នាក់នឹងដើរមកប្រាប់ម៉ាក់អោយទៅយកប្អូនចូលក្នុង។
ចំណែកប៉ាប៉ាវិញគឺតួឯកគ្រប់ពេលមិនដែលបញ្ចេញអំណាច ឬ ចេញមុខបង្ក្រាបកូនៗឡើយពេលពួកគេឌីឬក្លាយជាក្មេងមិនសូវល្អ ប៉ាប៉ាអោយម៉ែចេញធ្វើមុខយក្សដាក់កូនៗជានិច្ច គាត់វិញចាំតែលួងលោមនិយាយល្អៗដាក់កូនដើម្បីអោយកូនៗស្រលាញ់ខ្លាំង។ និយាយរួមម៉ែចាំតែហត់!!
អត្ថបទដោយ សា