បានធ្វើអោយហ្វែនៗបារម្មណ៍ថាពួកគេបែកគ្នាមួយរយ:ហើយសម្រាប់គូរបស់លោក lekteeradetch និងតួឯកស្រីកូនសំណប់របស់បុស្តិ៍លេខ៣ bow_maylada ដោយសាររដូវកាលចុងឆ្នាំនេះទាំងពីរនាក់មានរឿងអោយត្រូវចែកជើងគ្នាចេញថតជាបន្តបន្ទាប់ មិនសូវមានពេលបានជួបគ្នាច្រើនដូចមុន។ តែថ្ងៃនេះគ្រប់គ្នារសាយកង្វល់អស់រលីងព្រោះតារាប្រុសទើបតែបានផុសបរិយាកាសល្អៗអោយមើលជាសាធារណ:!
លោក lekteeradetch បានផុសរូបខ្លួននិងមិត្តស្រីដែលកំពុងអង្គុយក្នុងឡានចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “យូៗបានបានជួបគ្នាម្តង” ដែលការជួបជុំនោះមិនមែននៅតំបន់ទេសចរណ៍ នៅតាមហាងអាហារ ឬ កន្លែងញ៉ាំភេសជ្ជ:ត្រជាក់ៗអ្វីនោះទេ វាជាបរិយាកាសស្វីតៗនៅក្នុងឡាន។
ដោយបន្ទាប់ពីផុសហើយមានអ្នកគាំទ្រច្រើនណាស់ដែលចូលមកខមមិនប្រាប់ថាពួកគេគួរអោយស្រលាញ់ ❤️❤️ ស្វីត និងនៅស្រលាញ់គ្នាដូចដើមមិនប្រែប្រួលឃើញហើយសប្បាយចិត្តតាម។
អត្ថបទដោយ សា