ជាគូស្នេហ៍តារានិងមហាសេដ្ឋីដែលទស្សនិកជនគ្រប់គ្នាស្ងើចសសើរមិនដាច់ពីមាត់ថាស្រលាញ់គ្នាបានល្អសមឋាន:ខ្លាំងណាស់ចំពោះគូរបស់លោក tp12toddpiti និងអ្នកនាង nuneworanuch ដែលទោះបីជារៀបកាជាមួយគ្នាបានច្រើនឆ្នាំយ៉ាងណាក៏ដោយ ក្តីគោរពស្រលាញ់និងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរនៅដូចមុនដដែល។
ចុងក្រោយតារាស្រីទិញបញ្ចេញស្នាដៃរៀបចំនំខេកបែបងាយៗ surprise ខួបកំណើតអោយស្វាមីនៅផ្ទះក្រោមពន្លឺភ្លើងទានយ៉ាងរ៉ូមែនទិកតែពីរនាក់។ អ្នកនាង nuneworanuch មិនបានផុសជូនពរអ្វីច្រើនទេប៉ុន្តែធ្វើអោយគ្រប់គ្នាទទួលបាននិងដឹងពីទំហំក្តីស្រលាញ់ដែលនាងមានចំពោះស្វាមីបានយ៉ាងច្បាស់ ព្រោះគ្រប់យ៉ាងបានសសេរនៅលើស្មាមញញឺមរបស់អ្នកទាំងពីរអស់ហើយ។
នៅក្នុងអ៊ិនស្តាក្រាម អ្នកនាង nuneworanuchគ្រាន់តែផុសរូបគូហើយសសេរសារយ៉ាងថា “3 SEP シ” ខ្លីៗតែមានអ្នកយល់ហើយបាននាំគ្នាចូលមកខមមិនជូនពរថ្ងៃកំណើតអោយលោក tp12toddpiti ជាស្វាមីរបស់តារាស្រីយ៉ាងច្រើនកុះករ។
អត្ថបទដោយ សា