គូស្នេហ៍ Green-Thanwa សារភាពថាឈ្លោះគ្នាស្ទើររាល់ថ្ងៃហើយមួយរយ:ចុងក្រោយនេះខាងប្រុសរករឿងខ្លាំងជាងមុន!

ស្រលាញ់គ្នាច្រើនឆ្នាំណាស់ហើយសម្រាប់គូរបស់តួឯកស្រីឆ្នាស់ប្រចាំឆ្នាំ ២០២១ កញ្ញា green_ausadaporn និងលោក thanwa_than ដែលមានគម្រោងរៀបកានៅច្រើនឆ្នាំខាងមុខទៀតប៉ុន្តែបានចាត់ចែងរៀបចំផ្ញើរមេជីវិតដើម្បីបង្កើតកូនជាមួយមន្ទីពេទ្យរួចរាល់។
ចុងក្រោយបន្ទាប់ពីជាប់ឈ្មោះជាគូស្នេហ៍ដែលកំពុងឈ្លោះគ្នាអាចមានពត៌មានបែកបាក់ក្នុងពេលឆាប់ៗ អ្នកទាំងពីរបានប្រាប់រឿងនេះអោយទស្សនិកជនបានជ្រាបជាលើកដំបូងនៅក្នុងកម្មវិធីសម្ភាសន៍របស់មិត្តភក្តិដែលជាពេទ្រកែរសម្ជស្ស។ កញ្ញា green_ausadaporn គូរបស់នាងខុសគេបើមិនបានខាំគ្នាឈ្លោះគ្នាមួយថ្ងៃគឺមិនអស់ចិត្ត ហើយបើមិនមានការឈ្លោះទើសសម្តីគ្នា ថ្ងៃនោះហើយជាថ្ងៃដែលខុសប្រក្រតីរបស់គូយើង។
លើសពីនេះទៅទៀតគ្រប់ការទាស់ទែងមិនដែលកើតចេញពីនាងឡើយមិត្តប្រុសរបស់នាងតែងតែជាអ្នកចាប់ផ្តើម ហើយមួយរយ:ក្រោយនេះតារាស្រីក៏មិនទាន់ច្បាស់ថាមកពីមូលហេតុអ្វីដែលមិត្តប្រុសរបស់នាងលោក thanwa_than ដូចជាងង៉ក់ខុសធម្មតា គាត់ពូកែចង់អោយនាងយល់ចិត្តខុសធម្មតា (គ្រប់គ្នាគិតថាមកពីការងារច្រើនជាងមុនខ្លាំងទើបមិនសូវមានពេលអោយមិត្តប្រុសដូចមុន)។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា