យ៉េយ៉េ ទីបំផុតថ្ងៃនេះក៏បានមកដល់!! មានសារសារភាពថានឹកគ្នាច្រើនណាស់កើតឡើងនៅលើបណ្តាញសង្គមបន្ទាប់ពីតារាស្រី Nychaa សម្រេចចិត្តទៅរស់នៅបែបលំហែនៅប្រទេសអង់គ្លេសតែម្នាក់ឯងមួយខែពេញ។ ទស្សនិកជនអាណិតហើយចង់អោយថ្ងៃកំណត់ត្រឡប់ប្រទេសវិញឆាប់មកដល់ ហើយថ្ងៃនេះវាបានមកដល់ហើយ យប់មិញតារាស្រីប្រកាសប្រាប់ថានាងកំពុងត្រៀមចេញដំណើរមកវិញ។
កញ្ញា Nychaa ផុសសារក្នុងអ៊ិនស្តាក្រាមថា “18:50pm ready to go back” ដែលមានមនុស្សច្រើនណាស់ចូលមកស្វាគមន៍ ហើយជូនពរអោយនាងមានការធ្វើដំណើរដែលប្រកបដោយសុវត្ថិភាព។ ចំណែកលោក mootono29 បានចូលមកចុច like ភ្លាមៗដោយដឹងខ្លួនច្បាស់ណាស់ថាគាត់នឹងត្រូវទៅទទួលមិត្តស្រីនៅម៉ោងប៉់ុន្មាន។
ពេលនេះអ្នកយកពត៌មាន អ្នកប្រើប្រាស់អ៊ិនធឺណែតតាមគេហដ្ឋានកំពុងរងចាំទស្សនាទិដ្ឋភាពជួបគ្នាគ្រាដំបូងនៅព្រលានយន្តហោះរបស់តារាស្រីប្រុសមួយគូនេះជាខ្លាំង រងចាំទាំងជឿជាក់ថាវានឹងផ្អែមល្ហែមលើសកាលដែលលោក mootono29 មកជូនដំណើរពេលនាងចាកចេញ។
អត្ថបទដោយ សា