Mario – Jirayu_jj ដល់ថ្នាក់ត្រូវសសេរសំបុត្រលើកទឹកចិត្តគ្នាទៅវិញទៅមកព្រោះជួបរឿងធ្ងន់ដូចគ្នា!

ជាតារាសម្តែងប្រុសគុណភាពខ្ពស់របស់ទូរទស្សន៍បុស្តិ៍លេខ៣ក៏ដូចជារបស់ប្រទេសថៃទាំងមូលសម្រាប់លោក jirayu_jj និងលោក Mario តួឯកប្រុសដែលកំពុងបង្ហាញមុខនៅក្នុងរឿងល្បីល្បាញខ្លាំងពីរក្នុងពេលបច្ចុប្បន្ន។ ថ្វីត្បិតមិនបានជួបសម្តែងរួមគ្នាតែរឿងពីរនេះបានធ្វើអោយតារាប្រុសកាន់តែស្និទ្ធស្នាលគ្នាដល់ថ្នាក់សសេរសំបុត្រផ្ញើរអោយគ្នាទៅវិញទៅមកទៀតផង។
នៅក្នុងកម្មវិធី 3 Zaap ពិធីការិនីបាននាំយកសំបុត្រនេះមកនិយាយហើយសួរលោក Mario ថាហេតុអ្វីចាំបាច់ដល់ថ្នាក់នេះ? តារាកិត្តិយសប្រុសក៏និយាយថាវាកើតចេញពីរឿងរបស់យើងទាំងពីរនាក់ចេញដំណាលគ្នា (រឿងរបស់ jirayu_jj ចាក់ផ្សាយច័ន្ទ-អង្គារ របស់ Mario ចាក់ផ្សាយពុធ-ព្រហស្បត្តិ៍) ចាប់ផ្តើមថតដំណាលគ្នា ថតបណ្តើរកូវីដ១៩បណ្តើរក្នុងពេលតែមួយ។
លើសពីនេះទៅទៀតយើងត្រូវមកសម្តែងជាតួឯកប្រុសដែលកំសត់ជីវិតជួបរឿងរ៉ាវ ជាប់គុកជាប់ច្រវ៉ាក់ ហើយមានរៀងដែលត្រូទឹកភ្នែកច្រើនដូចគ្នា ដូចច្នេះហើយទើបយល់ចិត្តយល់អារម្មណ៍ហើយសសេរសំបុត្រផ្តល់កំលាំងចិត្តអោយគ្នាបែបនេះតែម្តងទៅ ។

After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ សា