លោក mario_mm38 អត់ចិត្តនឹង kimmy_kimberley!! ចង់ធ្វើរឿងនេះអោយប្អូនស្រីក្នុងថ្ងៃរៀបកាតែនាងឆ្លើយថាមិនបាច់ទេ!

បន្ទាប់ពីមានការលុតជង្គង់សុំគ្នារៀបកាមានមនុស្សច្រើនណាស់ដែលទន្ទឹមរងចាំសំបុត្រអញ្ជើញពី Mark-Kimmberley ។ ចុងក្រោយយ៉ាយ៉ាដែលមិត្តភក្តិស្និទ្ធស្នាល់បំផុតប្រាប់ថាកូនក្រមុំកូនកំលោះបានកក់នាងនិងណាដេតអោយមកធ្វើជាអ្នកកំដរមុនរួចរាល់ហើយ បណ្តាលអោយលោកម៉ារីអូលឺហើយនិយាយចេញភ្លាមៗថាគេមិនមានហៅខ្ញុំអីចឹងដែលសោះ!
កញ្ញា យ៉ាយ៉ា​ និងលោក ម៉ារីអូត្រូវបានគេអញ្ជើញមកធ្វើជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី 3 Zaap ជាមួយគ្នាពេលចូលដល់វគ្គសាកសួរពីកញ្ញា Kimmberley យ៉ាយ៉ាឆ្លើយថានាងនឹងធ្វើជាកូនកំដរ ចំណែក mario និយាយទាំងមុខស្ងួតថាគេមិនហៅខ្ញុំធ្វើអ្នកកំដរផងហ្នឹង លើសពីនោះទៅទៀតនាងបដិសេដភ្លាមៗពេលខ្ញុំសុំឡើងច្រៀងជាកាដូអោយនាង។
Kimmberley ឆ្លើយថាមិនអីទេបងអូកម្មវិធីរបស់ខ្ញុំយើងមានតារាចម្រៀងស្រាប់ហើយ បង mario បកចូលរួមហើយនៅអោយស្ងៀមបានហើយ។ មូលហេតុដែលប្អូនស្រីសំណប់ចិត្តមិនអោយបងប្រុសច្រៀងក្នុងកម្មវិធីព្រោះគាត់មិនចេះច្រៀង បើអោយច្រៀងខ្លាញភ្ញៀវរតចេញពីកម្មវិធីអស់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា