Mario – Urassaya ផ្តាំផ្ញើរតារាក្រោយៗថាបើបានធ្វើការរួមជាមួយអ្នកដឹកនាំ Anne Thong ត្រូវប្រយ័ត្នបន្ទប់មួយនេះ!
ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បានជិតមកដល់វគ្គបញ្ចប់ហើយសម្រាប់រឿង “คือเธอ ឬ BadRomeo” ដែលដឹកនាំសម្តែងដោយតារាស្រី Anne Thong។ ចុងក្រោយតួឯកប្រុសតួឯកស្រិរបស់រឿងត្រូវបានគេអញ្ជើញមកអាបដេតអំពីភាគបញ្ចប់របស់រឿង ហើយព្រឹត្តិការណ៍និយាយដើមអ្នកដឹកនាំរឿងក៏កើតមានឡើង!
Mario – Urassaya និយាយផ្តាំទៅដល់សិល្ប:ករសិល្ប:ការិនីដែលមានឧកាសធ្វើការួមជាមួយតារាស្រី Anne Thong ថាត្រូវប្រយ័ត្នចំពោះ “Cool Room ឬន័យជាភាសាខ្មែរយើងថាញ៉ាំតែត្រជាក់” បន្ទប់នេះជាបន្ទប់ដែលអ្នកដឹកនាំរឿងតែងតែហៅតារាប្រុសស្រីទៅប្រដៅរឿងសម្តែង។ គ្រប់ពេលដែលគាត់ហៅគាត់តែងតែប្រើពាក្យថា អែនផ្លេស៍ AnnePlace ឧទាហរណ៍ “អូថ្ងៃស្អែកមកជួបបងនៅ AnnePlace បន្តិចណា!”
បើបានឃើញឆាតអញ្ជើញអោយទៅ AnnePlace គ្រប់គ្នាត្រៀមចិត្តត្រៀមកាយឆ្លើយនឹងសំនួរអំពីការសម្តែងរឿងដែលកំពុងសម្តែង និងរងចាំស្តាប់ចំនុចដែលត្រូកែរសម្រួលអោយហើយទៅ។ តែចុងក្រោយតារាប្រុសស្រីបញ្ចប់ដោយគំនិតថាដោយសាយើងចេះហៅគ្នានិយាយបែបនេះហើយទើងរឿង “คือเธอ ឬ BadRomeo” ទទួលបាន Rating ល្អខ្លាំងក្នុងចំណោមរឿងដែលចេញផ្សាយក្នុងកំឡុងពេលដូចគ្នាបែបនេះ។
អត្ថបទដោយ សា