តារាសម្តែងក្នុងរឿង “คือเธอ ឬ BadRomeo” តស៊ូជីវិតមួយសប្តាហ៍ពេញនៅលើភ្នំដោយមិនអាចចុះមករកកម្តៅបាន!!

ទទួលបានភាពជោគជ័យច្រើនណាស់សម្រាប់រឿង “คือเธอ ឬ BadRomeo” ដែលនាំសម្តែងដោយតួឯកប្រុស Mario និងតួឯកស្រីលំដាប់កំពូល urassayas។ ចុងក្រោយទស្សនិកជនទើបតែបានដឹងថានៅពីក្រោយភាពជោគជ័យនេះតារាសម្តែងជាច្រើនរូបត្រូវរស់នៅលើភ្នំយ៉ាងលំបាកលំបិនក្នុងរយ:ពេលមួយសប្តាហ៍ពេញដោយមិនមាននរណាបានចេញមកបើកភ្នែកបើកច្រមុះខាងក្រៅបានឡើយ។
លោក Mario និង កញ្ញា urassayas ប្រាប់ថាជាឆាកនៅលើភ្នំមានទេសភាពស្អាត ប៉ុន្តែពួកគេទាំងអស់គ្នាប្រើប្រាស់ជីវិតខុសធម្មតាខ្លាំងណាស់ដើម្បីថតពួកវាចេញមក។ តារាប្រុសស្រីនឹងក្រុមការងារត្រូវវេចបង្វិញទៅរស់នៅទីនោះរយ:ពេលវែងព្រោះវាលំបាកធ្វើដំណើរឡើងទៅ គ្រប់គ្នាត្រូវគេងជាមួយអាកាសធាតុដែលបានមកពីធម្មជាតិពិតៗពេលព្រឹកត្រជាក់ខ្លាំង ពេលរសៀលក្តៅខ្លាំង ហើយពេលយប់វងារស្ទើរគេងមិនបាន។
លោក Mario ថាលំបាកបំផុតគឺពេលងូតទឹកគ្រប់គ្នាដឹងតែបានលឺសំលេងស្រែក “ចាចចចច” នៅពេលមាននរណាម្នាក់ចូលបន្ទប់ទឹក មិនមានអគ្គីសនីដូចច្នេះហើយត្រូវងូតទឹកធម្មជាតិដែលត្រជាក់ខ្លាំង កណ្តាលខ្យល់ត្រជាក់។ នៅមានរឿងរ៉ាវលំបាកច្រើនទៀតដែលកើតមានឡើងនៅលើជម្រាលភ្នំដ៏សែនស្រស់ស្អាតនោះ តារារបស់យើងពុះពារច្រើនណាស់ដើម្បិអោយអ្នកទស្សនាបានឃើញរបស់ដែលស្អាតបំផុតនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា