កញ្ញា Annethong ជះលុយសាងសង់ផ្ទះនេះសម្រាប់រឿង “คือเธอ Badrome” ជាពិសេស ហើយតាំងចិត្តទុកវាអោយក្លាយជាតំបន់ទេសចរណ៍គោលដៅប្រចាំតំបន់!
មិត្តអ្នកអានប្រហែលបានដឹងខ្លះៗហើយថារឿង “คือเธอ Badrome” គឺជារឿងដំបូងដែលតារាស្រី Annethong ទទួលបានហើយចង់ធ្វើរឿងនេះអោយចេញជារូបរាងតាំងពីរាប់ឆ្នាំមុនប៉ុន្តែទើបតែអាចសម្រេចបានក្នុងឆ្នាំនេះ។ សម្រាប់រឿងដែលនាងស្រលាញ់បំផុតអ្នកដឹកនាំរឿងចំណាយច្រើនណាស់ដើម្បីអោយគ្រប់យ៉ាងចេញមកស្រស់បំព្រង ហើយធ្វើអោយទស្សនិកជនចូលចិត្តច្រើន។
កញ្ញា Annethong ជ្រើសរើសយកសុទ្ធតែតារាសម្តែងលំដាប់ខ្ពស់បំផុតមកធ្វើជាតួឯក ជ្រើសរើសទីតាំងដែលមិនធ្លាប់មាននរណាទៅដល់(ទោះបីត្រូវលំបាកឬចំណាយច្រើន) លើសពីនោះទៅទៀតចំណាយលុយសាងសង់ផ្ទះ សាលា និងកន្លែងជាច្រើនទៀតដើម្បីថតរឿងនេះ។
ហើយផ្ទះដែលបានសាងសង់ទាំងអស់នោះមិនត្រូវបានគេរើចេញយកត្រឡប់មកវិញឡើយក្រោយពេលរឿង តារាស្រីតាំងចិត្តបន្សល់ទុកអោយប្រជាជននៅទីនោះសម្រាប់ប្រើប្រាស់ ហើយជាពិសេសសម្រាប់ធ្វើជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ដើម្បីចូលទៅដើម្បីផ្តល់ចំណូលបន្ថែមអោយប្រជាជននៅតំបន់ដាច់ស្រយាលនោះ។