ជាតួឯកប្រុសដែលសម្បូរសមត្ថភាបមួយរូបទៀតរបស់វិស័យសិល្ប:ថៃសម្រាប់លោក s_kantapong ដែលតែងតែសម្តែងបានត្រូវចិត្តទស្សនិកជនហ្វែនរបស់ទូរទស្សន៍បុស្តិ៍លេខ៧ជានិច្ច។ ចុងក្រោយក្នុងឆ្នាំនេះតួឯកប្រុសដ៏សែសង្ហាម្នាក់នេះបានបង្វែលអាជីពរបស់ខ្លួនមកជាអ្នកអានពត៌មានប្រចាំថ្ងៃយ៉ាងគួរអោយភ្ញាក់ផ្អើល។
ការងារលើកនេះបានដាក់សម្ភាធអោយលោក s_kantapong ខ្លាំងមិនស្ទើរដែលប៉ុន្តែគាត់សប្បាយចិត្តដែលទទួលបានឧកាសដ៏ល្អមួយនេះហើយតារាប្រុសបានផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “សូមអរគុណអ្នកធំចាស់ទុំទាំងអស់គ្នាដែលបានប្រគល់ឧកាស់នេះអោយខ្ញុំបានមករួមការងារជាមួយអ្នកជំនាញរឿងសារពត៌មានរបស់បុស្តិ៍ 7HD។ លើកនេះខ្ញុំរំភើបញ៉ាប់ញ័រខ្លាំងណាស់ព្រោះជាលើកដំបូងដែលត្រូវបង្ហាញមុខជាពិធីករអានពត៌មានយ៉ាងពេញលេញ” ។
បណ្តាលអោយហ្វែនៗភ្ញាក់ផ្អើលមិនស្ទើរទេលើកនេះ គ្រប់គ្នាបារម្មណ៍ថាតារាសម្តែងប្រុសសង្ហារម្នាក់នេះនឹងលែងចូលសម្តែងរឿងភាគអោយពួកគេបានទស្សនាទៀត តែទោះជាយ៉ាងណាអ្នកគាំទ្រនិងមិត្តភក្តិទាំងអស់នៅតែនាំគ្នាចូលរួមសម្តែងក្តីរីករាយអោយលោក s_kantapong ដែលនៅទីបំផុតគាត់អាចធ្វើការងារដែលខ្លួនឯងចូលចិត្តហើយចង់សាកល្បងបញ្ចេញសមត្ថភាព។
អត្ថបទដោយ សា