អ្នកចាត់ការផ្ទាល់ខ្លួនរបស់ pinkysavika ចេញមុខនិយាយជាលើកដំបូង!! គាត់សុំឧកាសអោយអ្នកដែលមិនមានសិទ្ធសូម្បីនិយាយកាពិតត!
បន្ទាប់ពីមានដំណឹងថាតារាស្រី pinkysavika អ្នកម្តាយ និងបងប្រុសត្រូវគេចាប់ឃុំឃាំងភ្លាមៗដោយមិនបានត្រៀមខ្លួន គ្រប់គ្នាក៏មិនបានលឺ មិនបានឃើញលោក “តេ ភីរ៉ាដា” ចេញមុខមកបកស្រាយឬផ្តល់ដំណឹងអ្វីឡើយ ទើបតែថ្ងៃនេះទេដែលគាត់បើកចិត្តនិយាយពាក់ព័ន្ធជាមួយរឿងក្តី Forex 3D ជាលើកដំបូង។
លោក “តេ ភីរ៉ាដា” បានផុសនៅក្នុងអ៊ិនស្តាក្រាមរបស់ខ្លួនឯងថា “អរគុណសម្រាប់ពាក្យជូនពរថ្ងៃកំណើតទាំងនៅក្នុង Line, FB, IG, Tiktok និងផ្សេងៗទៀតណា សូមអោយបុណ្យកុសលបានទៅដល់មិត្តៗគ្រប់គ្នាទាំងអស់។ ខួបកំណើតឆ្នាំនេះសុំយកកន្លែងត្រង់នេះមកនិយាយដល់រឿងដែលកើតមានឡើងចំពោះមនុស្សដែលយើងស្រលាញ់ ហើយមើលថែគ្នាមកជាង ២៨ឆ្នាំបន្តិចណា ដោយទោះបីមានរឿងអ្វីកើតឡើងក៏ដោយសុំអោយគ្រប់យ៉ាងល្អប្រសើរ…
មនុស្សយើងគ្រប់គ្នាមានធ្វើខុសធ្វើត្រូវខ្លះជារឿងធម្មតា បើករណីដែលគ្នាយើងដួលយើងគួរនាំគ្នាលើកទឹកចិត្តហើយលើកពួកគេអោយត្រឡប់មកឈរបានវិញ ដោយសាគ្រប់យ៉ាងដែលយើងឃើញវាមានហេតុនៅពីក្រោយខ្នង ដូចច្នេះហើយសូមផ្តល់ឧកាសអោយអ្នកដែលមិនមានសិទ្ធចេញមុខនិយាយផង។ ដែលខ្ញុំនៅស្ងៀមលាក់ខ្លួនមិនព្រមនិយាយអ្វីព្រោះក្រែងលនិយាយទៅអាចមិនត្រូវតាមអ្វីដែលបានកត់ត្រទុក (ស្តាយល៍និយាយមិនដូចគ្នា អាចធ្វើអោយមានការកាត់សេចក្តីខុសគ្នា) ខ្ញុំសុំទោសសម្រាប់អ្នកគ្រប់គ្នាដែលបានទាក់ទងមករកតាំងពីថ្ងៃដំបូងផងណា”។
អត្ថបទដោយ សា