Nychaa មកថៃដើម្បីមើលរឿងរបស់ខ្លួនឯង!! វគ្គដំបូងអស់ក្រដាសជូតមាត់ច្រើនខ្លាំងណាស់!

ថ្ងៃដែលហ្វែនខ្លាប់របស់តារាស្រី nychaa និងលោក kratingg ទន្ទឹមរងចាំពេលនេះបានមកដល់ហើយ! ថ្ងៃនេះជាថ្ងៃដំបូងនៃការចាក់បញ្ចាំងផ្សាយរឿង “สาปซ่อนรัก” នៅតាមកញ្ចក់ទូរទស្សន៍បុស្តិ៍លេខ៣។ ដោយមិនទាន់បានអីផងទស្សនិកជននាំគ្នាត្រៀមក្រដាសជូតមាត់ទុកក្បែរខ្លួនអស់ហើយព្រោះដឹងថាឆាកម្តាយកូនរវាងតារាស្រីជើងចាស់ “ម៉ៃ” និងកូនស្រីដឹងតែធ្វើបាបចិត្តពួកគេខ្លាំងជាមិនខាន។
កញ្ញានីឆាដែលកំពុងធ្វើដំណើរមកប្រទេសថៃវិញបានផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “ត្រឹមវគ្គដំបូងក៏ទឹកភ្នែកដល់កម្រិតនេះដែល តោះបើកទូរទស្សន៍រងចាំទស្សនា #สาปซ่อนรัก” ដែលរូបដែលនាផុសនោះសុទ្ធសឹងជាទិដ្ឋភាពខ្លោចចិត្តសម្រក់ទឹកភ្នែករហូត ហើមភ្នែករៀងៗខ្លួន។
ឃើញតារាស្រីផុសរូបភាពខ្លះៗអោយមើលបែបនេះហ្វែនៗ​និងទស្សនិកជននាំគ្នារងចាំមើលរឿង “สาปซ่อนรัก” តាំងពីវគ្គដំបូងគ្រប់គ្នាព្រោះមិនចង់អោយដាច់សាច់រឿងដែលសំខាន់។ ចង់ដឹងថាកំសត់ សញ្ចេតនាជីវិតពិតបានលើសរឿងមុនៗកម្រិតណាតោះចូលមើលឥឡូវនេះទាំងអស់គ្នា (រៀងរាល់ថ្ងៃ ច័ន្ขទអង្គារ វេលាម៉ោង ៨:៣០នាទីយប់តទៅ)។


អត្ថបទដោយ សា