ហ្វែនៗរំពឹងទិដ្ឋភាពរ៉ូមែនទិក តែ Mootono29-Nychaa Live ប្រកែកគ្នាដណ្តើមទស្សនិកជនកណ្តាលតុញ៉ាំអាហារដំបូង!

បានធ្វើដំណើរមកដល់ប្រទេសថៃយ៉ាងសុវត្ថិភាពហើយសម្រាប់តារាស្រី nychaa ដែលបានចេញដំណើរទៅរៀនភាសាបន្ថែមនៅប្រទេសអង់គ្លេសអស់រយ:ពេលមួយខែពេញ។ ថ្ងៃនេះមកដល់វិញត្រូវបានមិត្តប្រុសជាទីស្រលាញ់អញ្ជើញញ៉ាំអីយ៉ាងរ៉ូមែនទិកតែពីរនាក់ភ្លាមដោយទុកម៉ាក់ៗទាំងពីរនៅផ្ទះ ហើយរឿងគួរអោយអស់សំណើចក៏បានកើតឡើងនៅក្នុង​ Live របស់លោក Mootono29។
តារាប្រុសបានឆ្លៀត Live ខណ:ពេលមិត្តស្រីកំពុងហៅអាហារមកញ៉ាំ គាត់ធ្វើអញ្ជើញអោយហ្វែនៗនិងទស្សនិកជននាំគ្នាចូលទស្សនារឿង “วิวาห์ฟ้าแลบ” ដែលកំពុងពុះកញ្ជ្រោលនៅក្នុងទូរទស្សន៍បុស្តិ៍លេខ៣១ ប៉ុន្តែនិយាយបណ្តើរស្រាប់តែមានសំលេងក្មេងស្រីម្នាក់ព្យាយាមផ្សព្វផ្សាយរឿង “สาปซ่อนรัก” របស់ខ្លួនឯងដែលចេញផ្សាយថ្ងៃនេះជាថ្ងៃដំបូងនៅបុស្តិ៍លេខ៣បណ្តើរ។
នាំអោយមានជម្លោះ ការប្រកែកដណ្តើមគ្នាផ្សព្វផ្សាយរឿងរបស់ខ្លួនឯងកើតមានឡើងនៅក្នុង Live លោក Mootono29 ព្យាយាមនិយាយពីរឿងរបស់ខ្លួន ហើយនីឆាព្យាយាមនិយាយជ្រែកអោយហ្វែនៗនៅក្នុង​live ចូលទៅមើលរបស់នាងនៅបុស្តិ៍លេខ3 ។ សរុបមកមិនដឹងជាព្រេងវាសនាឬយ៉ាងណាទេរឿងរបស់តារាប្រុសស្រីទាំងពីចៃដន្យត្រូវគេជ្រើសយកមកចាក់ផ្សាយក្នុងថ្ងៃតែមួយម៉ោងតែមួយ តែក្នុងបុស្តិ៍ទូរទស្សន៍ពីរផ្សេងគ្នាបណ្តាលអោយហ្វែនៗលំបាកចិត្តមិនដឹងមើលមួយណាទុកមួយណាទេពេលនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា