យូរៗទើបបានជួបគ្នាម្ដង Alex-Bow មិនសំចៃដៃផ្អែមល្ហែមដាក់គ្នាគ្មានក្រែងចិត្តអ្នកបណ្ដាញសង្គមទាល់តែសោះ! មានវីដេអូ
ក្លាយជាតារាប្រុសនិងតារាស្រីពេញនិយមរបស់ហ្វេនៗរួចរាល់ជាស្រេចហើយ សម្រាប់ Alek Theeradej និងមិត្តស្រី Bow Maylada អាចនិយាយបានថាពេលវេលាបន្ថែមភាពផ្អែមល្អែមតិចណាស់ ព្រោះថាធ្វើការរៀងខ្លួនស្ទើរតែរាល់ថ្ងៃ ប៉ុន្ដែអោយតែមានពេលទំនេរត្រូវគ្នាដឹងតែណាត់គ្នាចេញមកបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមក
ដោយជាក់ស្ដែង Alek បានបង្ហោះរូបភាពក្នុងសកម្មភាពផ្អែមល្ហែម និងគួអោយស្រលាញ់អមជាមួយនិងប្រយោគខ្លីៗថា “យូរៗទើបបានជួបគ្នាម្ដង” រូបភាពដែលអ្នកទាំងពីរផ្លាស់ប្ដូរគ្នាថតរូបអោយគ្នាម្ដងម្នាក់ខណៈពេលនៅក្នុងឡាន ប៉ុន្ដែអ្នកចាត់ការផ្ទាល់ខ្លួនរួមទាំងតារាសិស្សច្បង ក៏បានចូលទៅខមិនថា “មិនជឿទេ”
ចំណែកឯខាង Bow Maylada ក៏បានផុសរូបភាពបាច់ផ្កាស្អាតៗ ក្នុង IG ដោយមិនចាំបាច់មានប្រយោគអ្វីទាំងអស់ តែទោះជាមើលយ៉ាងណាក៏ផ្អែមល្ហែម មួយគូរនេះតាំងតែបើកបង្ហាញខ្លួនថាទាក់ទងគ្នា Alex-Bow ក៏ស្រលាញ់គ្នាហើយផ្អែមល្ហែមដាក់គ្នាមិនអោយចាញ់គូរគេផ្សេងទេ ហើយមានអ្នកគាំទ្រជាច្រើនបានប្រាប់ថាពិតជាចូលចិត្តភាពច្បាស់លាស់របស់អ្នកទាំងពីរខ្លាំងណាស់
អត្ថបទដោយ : នីត្តា