បទចម្រៀងថ្មីរបស់ក្រុម BLACKPINK ‘Pink Venom ត្រូវដកចេញពីបញ្ជីចម្រៀងកូរ៉េខាងត្បូងដែលល្បីល្បាញក្នុងកម្មវិធីធំរបស់ K-POP!
បទ Pink Venom របស់ក្រុមតារាខេផប់ល្បី BLACKPINK ទើបតែបានធ្វើអោយពិភពលោកកន្ត្រាក់អារម្មណ៍យ៉ាងសប្បាយរីករាយកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២នេះទេដោយចេញមកភ្លាមបានក្លាយជាចម្រៀងដែលជាប់ជា Top Trending Music របស់កម្មវិធី Youtube ភ្លាមដែលអាចនិយាយបានថា BLACKPINK នៅតែគ្រប់គ្រង់តំណែង Queen of K-Pop របស់ពួកគេបានយ៉ាងល្អ។
ប៉ុន្តែចុងក្រោយមហាជនមិនអស់ចិត្តហើយឆ្ងល់ជាខ្លាំងក្រោយពេលមានពត៌មានរបស់កូរ៉េខាងត្បួងមួយចុះផ្សាយថា “បទចម្រៀង Pink Venom ដែលកំពុងផ្ទុះខ្លាំងរបស់ក្រុម BLACKPINK ត្រូវគេដកចេញពីបញ្ជីចម្រៀងរបស់កម្មវិធីល្បីបំផុត Music Bank ដែលចាក់ចេញផ្សាយនៅក្នុងបុស្តិ៍ KBS” ។
គណ:កម្មការបស់ស្ថានីយទូរទស្សន៍ KBS បានអោយហេតុផលថាចម្រៀង Pink Venom មិនសាកសមហើយមិនបានធ្វើតាមក្បួនខ្នាតមាត្រាទី 46 ដែលហាមមិនអោយលើកយកឈ្មោះរបស់ប្រែនផ្សេងៗមកសសេរជា Lyric របស់បទចម្រៀង។
អត្ថបទដោយ សា