បើកសំបុត្រ mario_mm38 – jirayu_jj សសេរផ្តល់កំលាំងចិត្តអោយគ្នាពេលត្រូវសម្តែងរឿងដែលដ្រម៉ាបំផុតក្នុងឆាកជីវិត!

ហ្វែនៗរបស់តារាប្រុស mario_mm38 និង jirayu_jj ប្រហែលជាបានទស្សនាទាំងអស់គ្នា និងដឹងច្បាស់ហើយថានៅក្នុងរឿងចុងក្រោយរបស់ពួកគេតារាប្រុសត្រូវសម្រក់ទឹកភ្នែក ត្រូវជួបរឿងរ៉ាវវេទនាកម្រិតណា។ តារាប្រុសទាំងពីរជួបសាច់រឿងប្រហែលគ្នា លំបាកប្រហែលគ្នារហូតដល់ថ្នាក់សសេរជាសារសំបុត្រលើកទឹកចិត្តគ្នា តោះអានសាររបស់ពួកគេទាំងអស់គ្នា!!

សំបុត្រ ម៉ារីអូ:

ផ្ញើរជូនលោក អូមអភិណាន់​(ជេមស៍ជីរ៉ាយុ), រឿង “พิศวาสฆาตเกมส์” របស់អ្នកចាក់ផ្សាយរៀងរាល់ថ្ងៃ ច័ន្ទ-អង្គារ ហើយរឿង “คือเธอ” របស់ខ្ញុំចាក់ផ្សាយថ្ងៃ ពុធ – ព្រហស្បត្តិ៍។ តាមដែលខ្ញុំបានទស្សនារឿងជីវិតរបស់យើងមានដំណើរស្រដៀងគ្នាណាស់ ឆ្លងក្តៅ ឆ្លងរងារ ឆ្លងកាត់ជីវិតក្នុងកុកដូចគ្នា។ ខ្ញុំសូមជូនពរអោយអ្នកមានសំណាងល្អសម្រាប់វគ្គដែលនៅសល់មិនទាន់បានចេញផ្សាយ ហើយខ្ញុំសុំផ្ញើរអោយជួយតាមដានគាំទ្ររឿង “คือเธอ” របស់ខ្ញុំផង។

ពីខ្ញុំកៅក្លា (ម៉ារីអូ)
រឿង “คือเธอ”
សំបុត្ររបស់ ជេមស៍ជិរ៉ាយុ:

After Footer (Active) - damrei Mr1 Zone2

ផ្ញើរជូនលោក កៅក្លា​(ម៉ារីអូ), អរគុណបាទដែលសសេរសំបុត្រនឹករលឹកដល់គ្នា ជីវិតរបស់យើងពិតជាស្រដៀងគ្នាមែន ៣ឆ្នាំដែលខ្ញុំបានឆ្លងកាត់ធ្ងន់ធ្ងរអាចយកជាការបានមែន ហើយសម្រាប់អ្នកដែលត្រូវជួបដល់ទៅ ៧ឆ្នាំក៏ប្រហែលធ្ងន់គួរជាទីកំសាន្តជាខ្លាំងផងដែល ​(អិអិ)។ ខ្ញុំនឹងព្យាយាមធ្វើអោយគ្រប់យ៉ាងល្អប្រសើរជាងមុន ហើយលោកក៏ដូចគ្នាដែលកុំទាន់ចុះចាញ់ណា សុំកុំធ្វើអោយហ្វែនៗមកតម្រង់ជួរចាត់ខោកក្បាលដូចខ្ញុំណា ចណែករឿងស្នេហាវិញខ្ញុំសុំមិនមានមតិយោបល់ព្រោះពេលនេះខ្ញុំជួយខ្លួនឯងមិនចង់បានដែលហ្នឹង។

ពី អូមអភិណាន់​(ជេមស៍ជីរ៉ាយុ)
រឿង “พิศวาสฆาตเกมส์”

អត្ថបទដោយ សា