ពិភពលោកឡើងពណ៌ផ្កាឈូក!! តារាស្រី Richyoranate ធ្វើកម្មវិធីខួបកំណើតជាកាម៉េរាមែនផ្ទាល់ខ្លួនយ៉ាងរ៉ូមែនទិក!

តារាស្រីដ៏សែនស្លូតបុតរបស់ទូទស្សន៦បុស្តិ៍លេខ៣កញ្ញា richyoranate បានឡើងអាយុមួយឆ្នាំទៀតហើយថ្ងៃនេះដែលកម្មវិធីឡើងអាយុរបស់នាងរៀបចំដោយមិត្តប្រុសតារាប្រុស gxxod និងហ្វែនៗរបស់នាងបែបងាយៗតែកក់ក្តៅបំផុត។
ខួបកំណើតគម្រប់អាយុ ២៨ ឆ្នាំរបស់តារាស្រីបានធ្វើអោយសង្គមអនឡាញឡើយពណ៌ផ្កាឈូកតាមកម្មវិធីដែល ព្រោះតែប៉េងបោងពណ៌ផ្កាឈូក ផ្កាពណ៌ផ្កាឈូក សំលៀ  បំពាក់ឈុតគូស្នេហ៍ពណ៌ផ្កាឈុក និងទិដ្ឋភាពស្នេហាដ៏សែនផ្អែមល្ហែមរវាងម្ចាស់ខួបនិងមិត្តប្រុស។ ឆ្នាំនេះលោក gxxod ទាំងផុសជូនពរមុនគេ ទាំងចូលខ្លួនចាត់ចែងរៀបចំកម្មវិធី ហើយទាអនៅក្បែរពេញមួយកម្មវិធីមិនបណ្តោយអោយមិត្តស្រីទៅណាឆ្ងាយឡើយ។
ដោយសាកញ្ញា richyoranate ជាសិស្សប្អូនដែលខ្យូតខ្លាំង នាងបានក្លាយជាទីស្រលាញ់របស់សិស្សច្បងនៅក្នុងក្រុមហ៊ុនជាច្រើននាក់ ហើយនៅក្នុងថ្ងៃកំណើតឆ្នាំនេះយើងឃើញមានសុទ្ធតែតួឯកស្រីលំដាប់ថប់ៗចូលមកខមមិនជូនពរ និងនិយាយពាក្យ Happy birthday nakaa🥳អោយ។ ចំណែកហ្វែនៗវិញគឺរវល់តែជក់ចិត្ត ហើយសប្បាយចិត្តជាមួយរូបភាពដែលលោក gxxod យកចិត្តទុកដាក់ចំពោះមិត្តស្រី រហូតមានអ្នកខ្លះភ្លេចជូនពរថ្ងៃកំណើតអាយដលរបស់ខ្លួន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា