ច្បាស់ទេប៉ុណ្ណឹង! Aff Thaksorn ឆ្លើយតបអតិតស្វាមីលោក Songkran រឿងផុសថាមិនសូវបានជួបមុខកូន…..មានអីអាចនិយាយគ្នា…..! មានរូបភាព
អាចនិយាយបានថាប្រធានបទរិះគន់កើតឡើងភ្លាមៗបន្ទាប់ពីអតិតស្វាមីលោក Songkran ផុសសារក្នុង IG ផ្ទាល់ខ្លួនកាលពីថ្ងៃទិវាមាតាប្រចាំប្រទេសថា “រីករាយទិវាមាតាបាទ…..សុំអោយចៅមកលេងលោកតាលោកយាយញឹកញាប់បន្ទិចមក កូវីដចប់ហើយណា ពិបាកជួបជាង Jackson ទៅទៀត សង្ឃឹមថាម្នាក់នេះហើយបាទ” បន្ទាប់មកការផុសនេះបង្កើតអោយមានការរិះគន់ជាច្រើនដោយគ្រប់គ្នាសម្លឹងឃើញថាខ្លួនកំពុងតែដៀមដាមដល់អតិតភរិយា Aff Thaksorn
ជាក់ស្ដែងនៅពេលថ្មីៗនេះ Aff Thaksorn បានចេញមកបើកចិត្តនិយាយទាក់និងប្រធានបទរិះគន់ខាងលើ ដោយនាងបានបង្ហាញថាបានឃើញសារនិងហើយ តែមានអារម្មណ៍បែបណាសុំរក្សាទុកក្នុងចិត្ត ព្រមទាំងនិយាយទៀតថារឿងខ្លះអាចនិយាយគ្នានៅខាងក្រោយបាន ព្រោះរយៈពេលកន្លងមកក៏នៅមានទាក់ទងគ្នានិយាយជាមួយលោកតារហូតមកដែរ
“បានឃើញផុសនិងហើយចា គឺធម្មតាទេទោះជាមានអារម្មណ៍យ៉ាងណាក៏ទុកក្នុងចិត្តទៅ (សើច) សំដៅលើការសម្លឹងមើលឃើញតាមបែបរបស់ Aff ណាចា មានអារម្មណ៍ថាបើមានរឿងអីអាចនិយាយគ្នាបាន ព្រោះរាល់ថ្ងៃក៏មាននិយាយជាមួយលោកតារហូត រឿងខ្លះទាក់ទងនិងចៅ ឬក៏រឿងផ្សេងទៀត យើងក៏មាននិយាយគ្នា លោកតាសុខភាពមិនស្រួលក៏និយាយ ប្រសិនបើអាចទៅសួរសុខទុក្ខបានយើងក៏ទៅ។ រឿងហ្វេនៗក្ដៅជំនួសក៏ទៅតាមនិង (សើច) តាមពិតទៅរឿងពេលវេលាយើងមិនអាចបែងចែកច្បាស់លាស់ ព្រមទទួលស្គាល់ថាពេលនេះអូនពីម៉ៃចូលរៀនវិញហើយ ហើយថ្ងៃសៅរ៍ ថ្ងៃអាទិត្យ កូនក៏មានរៀនគួ មានន័យវាមិនរៀនគួបច្ចេកទេសអីទេ ប៉ុន្ដែវាជារឿងដែលគាត់ចាប់អារម្មណ៍ ព្រោះគាត់ស្ថិតក្នុងវ័យត្រូវស្វែងយល់ ហើយរឿងជួបមិនជួបនេះអាចជាមិនមានពេលច្បាស់លាស់ថាត្រូវយកពេលណាមួយនោះទេ ប៉ុន្ដែរឿងទាក់ទងក៏ទាក់ទងគ្នារហូតចា”
អត្ថបទដោយ : នីត្តា