នេះបានចំជាអ្នករិះគន់អាជីពមែន! Nadech បញ្ចេញប្រតិកម្មបន្ទាប់ពីត្រូវអ្នកបណ្ដាញសង្គមរិះគន់រឿង…..! មានរូបភាព
ក្លាយជាប្រធានបទដ្រាម៉ាដែលកើតឡើងនៅលើបណ្ដាញសង្គមក្រោយពីអ្នកបណ្ដាញសង្គមផុសរូបរបស់ Nadech Kugimiya ខណៈពេលតួឯកប្រុសយើងពេលធ្វើដំណើរ ដោយប្រាប់ថាជួបខខាងក្រៅរូបពិតសម្លេងពិតសង្ហាខ្លាំងណាស់ ដោយនៅក្នុងវីដេអូជារូបភាព Nadech ធ្វើដំណើរលើរថភ្លើង BTS ហើយកំពុងឈរលេងទូរស័ព្ទ ហើយនៅក្នុងវីដេអូនិងសាម៉ីខ្លួនមិនដែលពាក់ម៉ាស់
ហើយអ្នកបណ្ដាញសង្គមដែលចូលមកខមិនរិះគន់ចំពោះវីដេអូខាងលើ រឿងនេះក៏កើតមានការក្រសិបក្រសៀវតិចតូចដែរ ព្រោះមានទាំងអ្នកសរសើរពីភាពសង្ហា តាមបែបធម្មជាតិរបស់សាម៉ីខ្លួន និងជីវិតរស់នៅបែបសាមញ្ញៗរបស់តួឯកប្រុសលំដាប់ប្រទេស ប៉ុន្ដែមួយផ្នែកទៀតនិយាយថាហេតុអីមិនពាក់ម៉ាស់នៅទីសាធារណៈ ខណៈពេលអ្នកផ្សេងៗទៀតគេពាក់
ក្រោយមកក៏ឃើញខាងសាម៉ីខ្លួនមានសកម្មភាព ក្នុង IG story ផុសរឿងការងារ ប៉ុន្ដែរូបដែលបានផុសជាក់ស្ដែងក៏ជារូបដែល Nadech ធ្វើដំណើរទៅញុំាបាយពេលល្ងាចជាមួយ Yaya សង្ឃឹមថា Nadech ច្បាស់ជាចេញមកនិយាយបកស្រាយចំពោះរឿងនេះជាមិនខាន
អត្ថបទដោយ : នីត្តា