អ្នកដឹកនាំរឿងល្បី Annethong និយាយពីជិវិតជាតារាសម្តែងរបស់ខ្លួនកាលគេអោយថ្លៃឈ្នួលត្រឹមតែ ៣០០បាត!

ត្រូវបានគេអោយងាជាមាតានិងរាជនីរបស់វិស័យសិល្ប:រហូតមកទល់បច្ចុប្បន្ននេះសម្រាប់កញ្ញា annethong ដែលតែងតែធ្វើអោយរឿងភាគថៃល្បីល្បាញរីកសុះសាយដល់ប្រទេសដទៃជានិច្ច មិនថាជារឿងដែលនាងសម្តែង ឬដែលនាងដឹកនាំក៏ដោយរមែងមានមនុស្សគាំទ្រច្រើនដាច់គេជានិច្ច។
មិត្តអ្នកទាំងអស់គ្នាដឹងទេថាអ្នកដឹងនាំរឿងអែនដែលអ្នកទាំងអស់គ្នាស្គាល់សព្វថ្ងៃនេះនាងជាក្មេងកំព្រាមិនមានម្តាយឪពុកទទួលចិញ្ចឹមត្រូវរស់នៅជាមួយជីដូនជីតាដែលរកចំនូលបានមួយថ្ងៃ ៤០បាត។ កញ្ញា annethong ធ្វើការងារច្រើនណាស់មុនពេលបានចូលមកព្រលកនៅក្នុងវិស័យសិល្ប: ហើយក្នុងរឿងដំបូងនាងគ្រាន់ជាតារាក្មេងស្រីបន្ទាប់បន្សំអោយតួឯកស្រីដែលកាលនោះគេអោយថ្លៃការងារនាង ៣០០បាត (កាត់ថ្លៃម៉ូឌែលីង កាត់ថ្លៃនេះនោះហើយនៅសល់ប្រហែល ១០០បានយកអោយតាយាយ)។
តារាស្រីប្រាប់ទៅកាន់ពិធីកររបស់កម្មវិធី THAIRATH TALK ១០០បាតកាលនោះច្រើនណាស់សម្រាប់គ្រួសាររបស់នាង ដូចច្នេះហើយមិនមានការរអ៊ូត្អូញត្អែអ្វីកើតឡើងឡើយ នាងសប្បាយចិត្តហើយចាប់ផ្តើមចង់ព្រលូកកាន់តែច្រើនរហូតក្លាយជាតួឯកស្រីពីមួយរឿងទៅមួយរឿង និងចុងក្រោយក្លាយជាអ្នកដឹកនាំរឿងរយលានដូចសព្វថ្ងៃនេះ។ សរុបមកជីវិតដែលស្រស់បំព្រងរបស់តារាស្រី annethong មិនបានធ្លាក់ពីលើមេឃ ឬមាននរណាជប់ឡើងសម្រាប់នាងឡើយ នាងទទួលបានព្រោះការខិតខំប្រឹងប្រែងតាំងពីចំនុចសូន្យដោយខ្លួនឯង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា