រឿងធំ!! ម្តាយរបស់តារាស្រី margie_rasri ដាក់ពាក្យបណ្តឹងក្រោយពេលបិសត្រូវគេថយឡានជាន់!

មិនដែលមិនសប្បាយចិត្តរហូតដល់មានពត៌មាននៅតាមបណ្តាញសង្គមបែបនេះនោះឡើយសម្រាប់អ្នកស្រី margie_orasri ម្តាយបង្កើតរបស់ margie_rasri ដែលជ្រើសរើសរស់នៅបែបសាមញ្ញយ៉ាងស្ងប់ស្ងាត់ទោះបីមានកូននិងកូនប្រសារជាតារាល្បីក៏ដោយ។ ប៉ុន្តែថ្មីៗនេះមានរឿងមួយធ្វើអោយអ្នកស្រីនៅស្ងៀមមិនបាន ក្តៅត្រចៀកខ្លាំងពេលមានគេថ្វើរឿងនេះដាក់ខ្លួនហើយមិនព្រមសុំទោស!
អ្នកស្រី margie_orasri បានផុសរៀបរាប់ពីហេតុការណ៍យ៉ាងវែងនៅក្នុងអ៊ិនស្តាក្រាមរបស់ខ្លួនដែលមានខ្លឹមសាប្រហែលថា “គាត់បានធ្វើដំណើរដោយថ្មើរជើងទៅផ្ទះបានជួបឡានមួយដែលថយក្រោយមកចតត្រង់គំនូសសម្រាប់មនុស្សដើររហូតបិសជាន់ម្តាយរបស់តារាស្រីដែលកំពុងដើរនោះ អ្នកបើកបរងាកមកមើលហើយញញឹមដោយមិននិយាយសុំទោសសូម្បីមួយម៉ាត់។ …
គាត់មិនអស់ចិត្តបានដើរទៅនិយាយជាមួយពូសន្តិសុខត្រង់ចំនុចនោះ អោយជួយទៅប្រាប់ម្ចាស់ឡានក្រោយៗផងថាកុំចតនៅលើគំនូសគេដើរ សន្តិសុខនោះបានឆ្លើយតបភ្លាមៗថា “គេចតបែបនេះតាំងពីណាពីណីមកហើយហ្នឹង” បណ្តាលអោយអ្នកស្រី margie_orasri មិនសប្បាយចិត្តខ្លាំងថតរូបទុកហើយ ពេលមកដល់ផ្ទះប្រញ៉ាប់ទាក់ទងរកប៉ូលីស អោយមកនាំនាងទៅដាក់ពាក្យបណ្តឹងភ្លាមៗ។ ការដាក់ពាក្យបណ្តឹងលើកនេះចាត់ទុកជាការប្រដៅ និងផ្តល់មេរៀនអោយប្រជាជនទូទៅបានយល់ដឹងអំពីគំនូសចរាចរណ៍។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា