Weir ខូចណាស់ដែរនាំតារាវ័យប្អូន Mick ទៅធ្វើរឿងមួយនេះទាំងកណ្ដាលថ្ងៃខណៈពេលទៅលេងផ្ទះខ្លួននៅខេត្ត! មានវីដេអូ

ព្រោះតែមានពេលវេលាត្រូវគ្នាទើបធ្វើអោយតារាល្បីឈ្មោះរបស់ប៉ុស្ដនិ៍លេខ 7 មកជួបជុំគ្នាយ៉ាងសប្បាយរីករាយសម្រាប់ Weir Sukolwat, Mick Thongraya ហើយនិង Nat Atirut លេងដើម្បីរំលឹកអនុស្សាវរីយ៍ក្មេងវ័យ អាចនិយាយបានថាមើលពេញបានតាមរយៈ WEIRCATION EP.18 បានបង្ហាញអោយឃើញពីភាពសប្បាយរីករាយជាមួយនិងភាពសាមញ្ញរបស់តារាប្រុសល្បីឈ្មោះទាំងបីនាក់ខណៈពេលពួកគេទៅលេងនៅឯផ្ទះចំការស្រុកស្រែរបស់ Weir

កិច្ចការដំបូងរបស់កំលោះៗធ្វើរួមគ្នាយ៉ាងសប្បាយរីករាយគឺ ការលោតទឹកព្រមគ្នានៅក្នុងបឹងមួយនាំគ្នាលោតទឹកទាំងកណ្ដាលថ្ងៃត្រង់ ហើយដំណើរដំសាន្ដនេះមានការញោះគ្នាតិចតូចដែរ ជាការលួចថត Mick ខណៈពេលកំពុងងួចទឹកបង្អួតស្បែកសខ្ចីដូចសំលី នេះអាចចាត់ទុកថាជាមុំមួយដែលធ្វើអោយក្រមុំៗរត់ជាន់ជើងគ្នាទូទាំងប្រទេស

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះ  Mick នៅបានភ្លក់រសជាតិម្ហូបស្នាដៃម៉ាក់របស់ Weir ផងដែរ ហើយមានទាំងការអង្គុយនិយាយជជែកគ្នារឿងកាលពីសម័យមុនកាលពីចូលសិល្បៈដំបូងៗ សូមជំរាបថា ផ្ទះលោកតា Weir នៅខេត្តពិតជាមានបរិយកាសល្អខ្លាំងណាស់ហើយគួអោយចង់រស់នៅទៀត

អត្ថបទដោយ : នីត្តា