Bitoeyrsiam – dj_man9999 ត្រូវគេដកការងារដែលមានក្នុងដៃចេញទាំងអស់ព្រោះរឿងក្តី Forex 3D!! យ៉ាងណាក៏គេចមិនផុតដែលលើកនេះ!
បានក្លាយជាគូស្វាមីភរិយាយដែលត្រូវសង្គមយកចិត្តទុកដាក់តាមសង្កេតមើលគ្រប់ជំហានសម្រាប់តារាចម្រៀងស្រី Bitoeyrsiam និងស្វាមី dj_man9999 ដែលទោះបីព្យាយាមរកភស្តុតាងបដិសែដថាខ្លួនឯងស្អាតស្អំយ៉ាងណាក៏គេចមិនផុតពីសារកោះហៅអោយចូលខ្លួនសារភាពកំហុស ព្រោះភ្នាក់ងារសឺបអង្កេតចាប់បានថាទាំងតារាស្រី ទាំងស្វាមីសុទ្ធតែធ្លាប់ទទួលប្រាក់ពីអ្នកទោសធំដែលជាមេខ្លោង Forex 3D រាប់សិបលានបាត។
ថ្មីៗនេះលោកជេមស៍ដែលជាមេធាវីផ្ទាល់ខ្លួនរបស់អ្នកទាំងពីរបានអោយសម្ភាសន៍ថានៅពេលនេះតារាប្រុសស្រីបានតែពត៌មានថាពួកគេមានឈ្មោះនៅក្នុងបញ្ជីស្បែកខ្មៅ ប៉ុន្តែមិនទាន់ទទួលបានលិខិតថ្កោលទោសអ្វីទេ។ លើសពីនេះទៅទៀត Bitoeyrsiam – dj_man9999 នាពេលនេះនាំគ្នាលុបចោលការងារដែលត្រៀមចេញថត សម្តែង និងធ្វើអស់ហើយដើម្បីកុំអោយមានផលប៉ះពាល់ដល់ម្ចាស់គម្រោងក្នុងករណីដែលរឿងក្តីត្រូវអូសបន្លាយយូ។
ដែលអាចនិយាយបានថា គេចមិនផុតទេលើកនេះបើខ្លួនពិតជាបានធ្វើខុសមែន ទោសតិចក្តីទោសច្រើនក្តីគូស្វាមីភរិយាតារាមួយគូនេះចាំបាច់ត្រូវតែចូលខ្លួនទទួលកំហុស និងទទួលទោសស្របតាមច្បាប់។ ខាងក្រុមភ្នាក់ងារសឺបអង្កេតពិសេស (DSI) បានប្រកាសរួចហើយថាមិនថាមាននាមជាតារា ជាសេដ្ឋី ឬមន្ត្រីរាជកានោះទេ អ្នកទោសរឿងក្តី Forex 3D និងត្រូវទទួលទោសស្មើរៗគ្នាទាំងអស់។
អត្ថបទដោយ សា