ធ្ងន់ករ !! Bitoey និងស្វាមីអាចត្រូវគេងគុកភ្លាមៗដោយមិនអនុញ្ញាតអោយមានការធានាចេញក្រៅដូចតារាស្រី Pinkysavika!
ក្តៅៗ!! បន្ទាប់ពីទទួលបានពត៌មានច្បាស់ពីខាង DSI ថាគូស្វាមីភរិយាតារា Bitoey-Dj_man9999 គេចមិនផុតពីករណី Forex 3D រឿងក្តីធំដែលបោកប្រាស់លុយប្រជាជនស្លូតត្រង់អស់ជាង ២៥០០លានបាទ ថ្ងៃនេះភ្នាក់ងារបានចែងច្បាស់ហើយថាពួកគេត្រូវជាប់ទោសប៉ុន្មានករណី ហើយត្រូវប្រឈមមុខនឹងបទបញ្ញត្តិអ្វីខ្លះ!
អ្នកនាង Bitoey និងលោក Dj_man9999 ជាប់ទោសក្នុងបីករណីផ្សេងៗគ្នារួមមាន (ទី១)ករណីបោកប្រាស់ប្រាក់ប្រជាជនស្លូតត្រង់ (ទី២)ចងការមិនស្របច្បាប់ (ទី៣)ឆបោកក្នុងប្រព័ន្ធកុំព្យូទ័រ ដែលដូចគ្នាបេះបិទទៅនឹងសេចក្តីថ្កោលទោសរបស់តារាស្រី Pinkysavika ដែលត្រូវគេចាប់ខ្លួនចូលក្នុងមន្ទីឃុំឃាំងភ្លាមៗនៅពេលដែលនាងចូលខ្លួនទទួលពាក្យបណ្តឹង។
ចុងក្រោយលោកមេធាវីជើងចាស់ឈ្មោះ “តេឆា” បាននិយាយថាគូស្វាមីភរិយាតារា Bitoey-Dj_man9999 អាចនឹងត្រូវខាង DSI ចាប់ឃុំខ្លួនដោយមិនអនុញ្ញាតអោយមានការធានាចេញក្រៅដូចកញ្ញា Pinkysavika ដែលដើម្បីអោយប្រាកដចិត្តថាអ្នកទោសទាំងពីរមិនរត់គេចទៅស្រុកក្រៅ។
អត្ថបទដោយ សា