កញ្ញា kimmy_kimberley សងសឹកក្រោយពេលត្រូវ urassayas និយាយដើមថានាងចូលចិត្តទៅរកមិត្តប្រុសដល់កន្លែងថតរឿង!

BFF តួឯកស្រីមួយគូនេះពិតជាគួរអោយស្រលាញ់ខ្លាំងណាស់ មិនដែលខ្វះប្រធានបទនិយាយដំណាលពីគ្នាអោយទស្សនិកជនបានស្តាប់កំសាន្តសូម្បីមួយលើក។ គ្រប់ពេលដែលចូលរួមកម្មវិធី​ Event ពួកគេតែងតែនិយាយពីគ្នាអោយអ្នកសារពត៌មានបានដឹងជានិច្ច ចុងក្រោយកញ្ញា kimmy_kimberley បកអាក្រាតកញ្ញា urassayas យ៉ាងចាស់ដៃ!
នៅក្នុងកម្មវិធីឆ្លងភាពជោគជ័យគម្រប់ ៥ ឆ្នាំរបស់ផលិតផល SEWA តួឯកស្រីបានឆ្លើយពាក់ព័ន្ធនឹងរឿងដែលយ៉ាយ៉ានិយាយដើមថានាងទៅរកលោក Mark_Prin នៅកន្លែងថតរឿងញឹកញ៉ាប់ណាស់ (រឿងដែលម៉ាកថតគូជាមួយយ៉ាយ៉ា) kimberley ឆ្លើយថា “យ៉ាយ៉ាបញ្ចូលសំឡេងលើសហើយតាមពិតទៅនាងទៅរកតែម្តងគត់ ត្រូវទៅលេងម្តុំនោះហើយក៏ឆ្លៀតទិញទឹកក្រូចទៅផ្ញើរមិត្តភក្តិដល់កន្លែង គេមិនដឹងគុណមធ្យមងំនិយាយដើមឯងថាទៅរកមិត្តប្រុសទៀត (សើច)” ។
បន្ទាប់មកទៀតកញ្ញា kimberley បន្តថា urassayas ក៏ទៅរកណាដេតដល់កន្លែងថតរឿងដូចតែគ្នាហ្នឹង (រឿងដែល kimberley ដើរតួជាមួយណាដេត) នាងថាយ៉ាយ៉ាទៅទាំងមិនមានរបស់ផ្ញើរ ទៅដល់តម្រង់ទៅរកមិត្តប្រុសដោយមិននិយាយជាមួយមិត្តភក្តិសូម្បីមួយម៉ាត់។ សរុបមក BFF មួយគូនេះស្មើរដៃគ្នានឹកមិត្តប្រុសរហូតទៅរកដល់កន្លែងថត!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា