អ្នកនាង ningpanita អាប់ដេតពីស្ថានភាពរបស់តារាប្រុស Hussaweee បន្ទាប់ពីត្រូវអតីតអ្នកចាត់កាប្តឹង!

មិត្តអ្នកអានប្រហែលដឹងហើយថាតួឯកប្រុសកូនសំណប់របស់ទូរទស្សន៍បុស្តិ៍លេខ៧លោក hussaweee ត្រូវអតីតអ្នកចាត់កាប្តឹងត្រៀមខ្លួនឡើងតុលាកាជម្រះក្តីក្នុងខែតុលាខាងមុខនេះ។ អ្នកនាង​ ningpanita ក្នុងនាមជាចាស់ទុំដែលមើលថែហើយលូកដៃជួយដោះស្រាយបានចេញមុខនិយាយប្រាប់អ្នកសារពត៌មានត្រង់ចំនុចនេះថា:
នៅក្នុងកម្មវិធីគម្រប់ខួប ៥ឆ្នាំរបស់ផលិតផល SEWA អ្នកនាង​ ningpanita អោយសម្ភាសន៍ថានាងបានចូលជួយសម្រួលតួឯកប្រុសក្នុងរឿងក្តីលើកនេះព្រោះកូនប្រុសសំណប់ចិត្តម្នាក់នៅត្រូវការអ្នកជួយជ្រុមជ្រែងរឿងច្បាប់ផ្សេងៗ លើសពីនេះទៅអ្នកដឹងនាំរឿងបានបញ្ជាក់ម្តងហើយម្តងទៀតថា hussaweee គឺជាក្មេងល្អចេញដឹងគុណ ហើយតែងតែតបស្នងសងគុណគ្រប់គ្នាដែលធ្លាប់ជួយជានិច្ច ដូចច្នេះហើយហ្វែនៗអាចជឿជាក់លើតារាប្រុសបាន ១០០%។
សម្រាប់ស្ថានភាពផ្លូវចិត្តរបស់លោក hussaweee អ្នកដឹកនាំរឿងបានប្រាប់ថាពេលនេះតួឯកប្រុសមានក្តីបារម្មណ៍ខ្លះៗដែល គាត់ចង់ដឹងពីការគិតរបស់ហ្វែនៗ ចង់ដឹងថាអ្នកទាំងអស់គ្នាគិតទៅរកផ្លូវណាខ្លះ ហើយបារម្មណ៍ខ្លាចអ្នកគាំទ្រគិតថាគាត់ជាមនុស្សអាក្រក់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា