ត្រៀមជួបជាមួយ bellacampen នៅប្រទេសកម្ពុជា!! តារាស្រីប្រកាសទទួលធ្វើជា Presenter អោយផលិតក្រៅស្រុកហើយពេលនេះ!
ពិតជា HOT មិនធម្មតាមែនសម្រាប់កញ្ញា bellacampen តារាស្រីដែលកំពុងល្បីល្បាញខ្លាំងទូទាំងពីទ្វីបអាស៊ីអាគ្នេយ៍ ដោយចុងក្រោយម្ចាស់ខ្លួនបានបង្ហើបប្រាប់ថាពេលនេះការងារ Presenter ពេញហៀរពីចុងជើងដល់ចុងសក់ហើយមានក្រៅប្រទេសទាក់ទងអោយរួមការងារផងដែល។
ថ្មីនេះនៅក្នុងកម្មវិធី Lazada 9.9 អ្នកសារពត៌មានបានជួបជាមួយកញ្ញា bellacampen ម្តងទៀតហើយបានសម្ភាសន៍សាកសួរអំពីរឿងការងារ និងស្ថានភាពបេះដូងរបស់តារាស្រី។ ម្ចាស់ខ្លួនបានឆ្លើយថាមិនមានពេលគិតរឿងបេះដូងទេឥឡូវនេះព្រោះការងារពេញតារាងអស់ហើយ មានត្រូវទៅធ្វើការនៅប្រទេសជិតខាងដូចជាឡាវ និងកម្ពុជាទៀតផង។
តារាស្រីបានបន្តទៀតថា “ម្ចាស់គម្រោងនៅក្រៅប្រទេសបានទាក់ទង bellacampen អោយទៅធ្វើជា Presenter អោយច្រើនផលិតផលណាស់តែមិនអាចទទួលបានទាំងអស់ព្រោះជាន់គ្នាជាមួយផលិតផលនៅស្រុកថៃដែលខ្លួនកំពុងកាន់កាប់ តែក៏មានខ្លះអាចទទួលធ្វើបាន ដូចច្នេះហើយហ្វែនៗនៅប្រទេសជិតខាងត្រៀមខ្លួនណាយើងនឹងបានជួបគ្នាក្នុងពេលឆាប់ៗនេះ!” ។
អត្ថបទដោយ សា