ឃើញហើយរំភើបជំនួស!! គូស្នេហ៍តារា Gxxod – Richy ចេញមុខថ្មីនៅក្នុងឈុតអាពារហ៍ពិពារហ៍!!

ទើបតែបានបណ្តើរគ្នារៀបចំកម្មវិធីខួបកំណើតដ៏សែនផ្អែមល្ហែមថ្មីៗនេះទេសម្រាប់ Gxxod-Richy គូស្នេហ៍តារាដែលចាប់ផ្តើមពីពាក្យថាមិត្តភក្តិ។ ចុងក្រោយផុសរូបគូក្នុងឈុតសំលៀកបំពាក់រៀបការបែបប្រពៃណីថៃ នាំអោយហ្វែនលាន់មាត់សួរថាហេតុអ្វីមិនប្រាប់ដំណឹងគ្នាមុន?!
លោក Gxxod បានផុសរូបជាច្រើនសន្លឹកចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយសាសសេរថា “នាំគ្នាត្រឡប់ទៅរកសម័យមុនមួយភ្លែត🌟” ដែលផុសបានមួយនាទីកញ្ញា Richy ជាមិត្តស្រីបានចូលមកខមមិន “😍” សម្តែងនូវក្តីស្រលាញ់អោយភ្លាម។
ចំណែកអ្នកតាមដាន អ្នកគាំទ្រ និងអ្នកប្រើប្រាស់អ៊ិនធឺណែតវិញនាំគ្នាចូលមកខមមិនពេញទឹកពេញដីសសើរថាគូ Gxxod-Richy ស្រស់ស្អាត សាកសមជាកូនកំលោះកូនក្រមុំ មានអ្នកខ្លះភ្លេចខ្លួនចូលមកខមមិនសម្តែងក្តីរីករាយជាមួយគូរបស់ពួកគេទៀតផង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា