មិនបានទេឥឡូវកញ្ញា bellacampen ផុសជាភាសាកូរ៉េទៀត!! ចេះមកពីនរណាគេន៎ 💙🌿!

មិនដែលធ្វើអោយហ្វែនៗខកបំណងសូម្បីម្តងសម្រាប់តួឯកស្រីល្បីល្បាញឆ្លងប្រទេស bellacampen ដែលតែងតែមានការងារថ្មីៗ រឿងភាគថ្មី ហើយរូបភាពស្អាតៗមកផ្ញើរទស្សនិកជនជារឿយៗ។ ចុងក្រោយបញ្ចេញសមត្ថភាពថ្មីខាងភាសាធ្វើអោយអ្នកគាំទ្រ នាំគ្នាចូលខមមិនជាភាសាកូរ៉េខាងត្បួងអោយនាងពេញក្នុងអ៊ិនស្តាក្រាម!
ថ្មីៗនេះតារាស្រីបង្ហោះរូបភាពក្នុងឈុតពណ៌ផ្កាឈូកស្អាតចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption ជាភាសាកូរ៉េនិងសិងជាភាសាថៃថា “안녕하세요 แพโกพาโย ต๊อกบกกี ออต๊อกเค คัมซานีดา💕”។
បណ្តាលអោយហ្វែនៗពេញចិត្តបន្ថែមមួយកម្រិតទៀត ហើយនាំគ្នាចូលមកខមមិនសសេរសិងថៃពេញទឹកពេញដី អ្នកខ្លាំងចូលខមមិនជាភាសាដើមនៅក្នុងផុសតារាស្រីតែម្តង។ តែគ្រប់គ្នាក៏មានកូនចិត្តគិតថាកញ្ញា bellacampen ចូលរៀនភាសាកូរ៉េតាំងពីពេលណា? ដូចមិនដែលប្រាប់សោះថាបានចុះឈ្មោះចូលរៀន ឬចេះមកតារាប្រុសថៃវ័យក្មេងស្អាតសង្ហារដែលធ្លាប់ទៅរស់នៅប្រទេសកូរ៉េខាងត្បួងដែលជាគូជីនរបស់នាង?!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា