ផ្អែមមិនឈ្នះគូនេះឡើយ!! តារាចម្រៀងស្រី violettewautier បង្ហោះអាលបុមផ្អែមល្ហែមជាមួយមិត្តប្រុសនៅក្រៅប្រទេស!
ជាគូស្នេហ៍តារាដ៏គួរអោយស្រលាញ់មួយគូទៀតសម្រាប់តារាចម្រៀងស្រីល្បី violettewautier និងតារាសម្តែងប្រុស kaojirayu_9 ដែលបានលង់ស្រលាញ់គ្នាតាំងពីសម័យថតរឿងរួមគ្នាជាលើកដំបូង។ ហើយបន្ទាប់ពីប្រកាសទាក់ទងគ្នាក្នុងនាមជាសង្សារតារាទាំងពីរល្អូកល្អឺក ហើយមិនដែលមានរឿងទំនាស់ទាស់ទែងដល់ថ្នាក់ក្លាយជាពត៌មានអោយហ្វែនៗបារម្មណ៍នោះឡើយ។
ចុងក្រោយបន្ទាប់ពីស្ថានភាពកូវីដ១៩ល្អប្រសើរអ្នកទាំងពីរបានបណ្តើរគ្នាធ្វើកំណើរកំសាន្តក្រៅប្រទេស ដើរចូលរួម Concert របស់តារាផ្សេងៗយ៉ាងសប្បាយរីករាយ ហើយត្រឡប់មកប្រទេសថៃវិញជាមួយនិងរូបភាពស្វីតជាច្រើនមកផ្ញើរហ្វែននៅក្នុងបណ្តាញសង្គម។
កញ្ញា violettewautier ទើបតែផុសរូបគូស្នេហ៍បែបក្មេងៗរបស់នាងជាមួយមិត្តប្រុសចូលក្នុងអ៊ិនស្តាក្រាមដែលផុសមិនទាន់បានមួយម៉ោងផងមានមនុស្សចូល like, Comment ដល់ទៅរាប់សែននាក់ គ្រប់គ្នាគាំទ្រគូស្នេហ៍មួយគូនេះយ៉ាងពេញទំហឹងព្រោះក្តីស្រលាញ់របស់ពួកគេមើលទៅធម្មជាតិបំផុត។
អត្ថបទដោយ សា