ពិធីករល្បីទាក់ទងរកម្តាយរបស់តារាស្រី kwanusa9 ដើម្បីបកស្រាយពីដ្រាម៉ាអោយអ្នកបម្រើប្រើចានបាយជាមួយសុនក់!

បន្ទាប់ពីមានអតីតអ្នកបម្រើពីរនាក់រនាំគ្នាផុសរៀបរាប់បទពិសោធន៍ដែលខ្លួនបានស្ម័គ្រចូលធ្វើការងារក្នុងផ្ទះរបស់តារាល្បីម្នាក់ ហើយអះអាងថាតារាម្នាក់នោះប្រើពួកគេធ្ងន់ធ្ងរខ្លាំង ប្រើអោយមើលថែសត្វសុនក់របស់ខ្លួន ២៤ម៉ោងពេញ ហើយអាក្រក់ជាងនោះទៅទៀតគឹអោយពួកគេញ៉ាំបាយដោយប្រើចានរួមជាមួយសុនក់។
ថ្មីៗតារាសម្តែងស្រី kwanusa9 បានចេញមុខមកនិយាយហើយថាតារាម្នាក់នោះគឹជានាងព្រោះខ្លួនទើបបានបណ្តេញឈ្នូលដែលជួលអោយមកមើលសត្វចិញ្ចឹមចេញពីផ្ទះ ព្រោះចិញ្ចឹមមិនបានល្អសត្វរបស់នាងស្ទើរស្លាប់ដោយសារស្នាដៃពួកគេ តែតារាស្រីបញ្ជាក់យ៉ាងច្បាស់ថានាងមិនដែលធ្វើប្រត្តិកម្មដូចការផុសរបស់កូនឈ្នួលចាស់និយាយនោះឡើយ។
ចុងក្រោយលោក មុតដាំ ពិធីកររបស់កម្មវិធី “แฉ” បានទាក់ទងផ្ទាល់ទៅរកម្តាយរបស់តារាស្រី គាត់រៀបរាប់ថាទាក់ទងបានភ្លាមលោក មុតដាំ ប្រញ៉ាប់សួរភ្លាមថា “ម៉ែខ្ញុំសុំសួរត្រង់ៗណា ម៉ែអោយអ្នកបម្រើញ៉ាំបាយដោយប្រើចានរួមជាមួយសុនក់មែនឬ?” ម្តាយរបស់កញ្ញា kwanusa9 ឆ្លើយថា “មុតដាំចាំម៉ែថតរូបផ្ញើរអោយមើលណា ផ្ទះម៉ែមានចានច្រើនណាស់ ហេតុអ្វីត្រូវអោយមនុស្សទៅញ៉ាំជាមួយឆ្កែ ហើយនរណាគេទៅព្រមញ៉ាំបានជាមួយឆ្កែ? ម៉ែមិនឃោឃៅដល់ថ្នាក់នោះទេ!”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា