មាំមី lydiasarunrat នាំកូនស្រីចេញកម្មវិធី Event តែពីរនាក់ខណ:ប៉ាប៉ាជាប់បួសនៅខេត្ត!

ច្រើនខែកន្លងផុតទៅផ្ទៃពោះកូនទីបីរបស់តារាស្រី lydiasarunrat កាន់តែចាស់ខែទៅៗហើយ បណ្តាលអោយអ្នកម្តាយនាពេលបច្ចុប្បន្ននេះលែងចាញ់ហើយចេញដើរធ្វើរឿងដែលខ្លួនចូលចិត្តបានគ្រប់យ៉ាងជាពិសេសពេលស្វាមីមិននៅ។ ថ្មីៗនេះបន្ទាប់ពីមកពីខេត្តឈៀងម៉ៃវិញយើងសង្កេតឃើញតារាស្រីចេញកំសាន្តជាមួយក្រុមមិត្តភ្តិ និងប្អូនស្រីច្រើនកន្លែងណាស់ ចុងក្រោយនាំកូនស្រីទី២ចេញកម្មវិធីធំតែពីរនាក់ម្តាយកូនទៀតផង។​
ថ្ងៃនេះអ្នកនាងបង្ហោះរូបច្រើនណាស់ចូលក្នុងអ៊ិនស្តាក្រាម រូបនីមួយៗស៊ិចស៊ីបង្ហាញក្បាលពោះ និងញញឺមយ៉ាងស្រស់ស្រាយព្រមជាមួយ Caption សសេរថា “Date night with my plus 2 #ReadyToPop 🎈 @demi_deane #Versace @versace (ណាត់ជាមួយកូនទី២ កូនទី៣)” ។

ដោយបន្ទាប់ពីផុសហើយមានមនុស្សច្រើនណាស់ចូលចិត្តស្តាយល៍របស់ម្តាយកូនគូនេះយ៉ាងច្រើនកុះករ ហ្វែនៗនិងមិត្តភក្តិនាំគ្នាសសេរថា “ម៉ែហិរណាស់”, “ម៉ែអស្ចារ្យមែនទែន”, “ដេមីចេញការងារជាមួយម៉ាក់ម៉ាក់” ល និង ល ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា