តារាសម្តែងដល់ទៅពីរនាក់របស់រឿង “Only You I Need (กระเช้าสีดา)” ឈ្នះបានពានរង្វាន់ណាតតាក់រាត!

ទស្សនិកជនទូទាំងប្រទេសថៃ និងប្រទេសជិតខាងនៅមិនទាន់ភ្លេចភាពកាច់កុងគ្នារបស់តួអង្គនៅក្នុងរឿង “Only You I Need (กระเช้าสีดา)” នៅឡើយទេ។ តារាសម្តែងទាំងអស់លេងបានល្អខ្លាំងណាស់ធ្វើអោយហ្វែនៗជក់ចិត្តហើយតាមដាននិងគាំទ្ររឿងនេះរហូតក្លាយជារឿងកំពូលមានប្រជាប្រិយភាពដាច់គេក្នុងចំណោមរឿងភាគថៃទាំងអស់។ ចុងក្រោយមានតារាសម្តែងដល់ទៅពីរនាក់ពីរឿងនេះជាប់ឈ្មោះឡើងទទួលពានពីកម្មវធី “นาฏราช = ណាតតាក់រាត” ព្រោះថ្វីដៃសម្តែង។
តារាសម្តែងជើងថ្មីដែលត្រូវគេទទួលស្គាល់ថាមានសមត្ថភាពសម្តែង ហើយឈ្នះបានរង្វាន់ធំនេះគឺជាលោក godfather1632 ជាតួឯកប្រុសរបស់រឿង និងកញ្ញា green_ausadaporn តួឆ្មាស់ដែលធ្វើអោយទស្សនិកជនស្អប់គ្រប់គ្នា។
តារាប្រុសស្រីដែលជាម្ចាស់រង្វាន់បានផុសអរគុណកម្មវិធីដែលផ្តល់កិត្តិយសនេះអោយពួកគេ ចំណែករាមច្បង Nuneworanuch ដែលបានធ្វើការជាមួយប្អូនៗក៏រំភើបជំនួសពួកគេមិនស្ទើរដែលនាងបានផុសអបអរសាទលោក godfather1632 និងកញ្ញា green_ausadaporn នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “🤍 សូមសម្តែងក្តីរីករាយអោយកូនជ្រូកកាម៉ាប់ និងប្អូនរាំណាំ ក្នុងការទទួលបានរង្វាន់ นาฏราช ផងណា 🤍”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា