តោះមកមើលម៉ែ Mew – Review ខេត្តសៀមរាប (មានវីដេអូ)!! ដំណើរកំសាន្តលើកដំបូងតារាស្រីតាមសិក្សាយល់ដឹងពីរបស់ក្នុងតំបន់ស្ទើរគ្រប់សព្វ!

ទស្សនកិច្ចរបស់តារាស្រី mewnittha និងស្វមីលោក Saint មកកាន់ខេត្តសៀមរាបប្រទេសកម្ពុជាបានចប់ជាស្ថាពរហើយនាពេលនេះ។ ក្រោយពេលទៅដល់ប្រទេសថៃវិញតារាស្រីបានធ្វើជាវីដេអូ Review ដំណើរកំសាន្តរបស់ខ្លួនអោយហ្វែនកម្មវិធី Youtube ឈ្មោះ MewNittha Channel បានទស្សនាកំសាន្តនិងបានស្គាល់កន្លែងកំសាន្តដែលគួរមកទស្សនានេះ។
នៅដំណើរកំសាន្តលើកនេះតារាស្រីនិងស្វាមីចាប់ផ្តើមដោយការជិះកង់ និងតុកតុកទស្សនាទីក្រុងបុរាណហើយដើរភ្លក់រស់ជាតិអាហារប្រចាំប្រទេសកម្ពុជា។ នៅថ្ងៃបន្ទាប់ទាំងអស់គ្នាភ្ញាក់តាំងពីម៉ោង ៤ភ្លឺដើម្បីទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តដែលទាំងអ្នកនាង mewnittha ទាំងស្វាមីនិយាយមិនដាច់ពីមាត់ឡើយថាប្រាសាទអង្គរវត្តស្រស់ស្អាតហើយអស្ចារ្យខ្លាំង (តារាស្រីឆ្លៀតនិយាយប្រាប់ហ្វែនៗថាបើមិនបានមកដល់ប្រាសាទអង្គរវត្ត មានន័យថាមិនទាន់បានមកដល់កម្ពុជាទេណា)។
ចុងក្រោយរបស់វីដេអូតារាស្រីបន្តដំណើរដើរសិក្សាស្រាវជ្រាវពីវិធីជីវិតរបស់ប្រជាជនក្នុងតំបន់ដោយបានទៅរៀនធ្វើនំបញ្ចុក នំកង នំក្រូច នំចេកបុកជាមួយបងប្អូននៅទីនោះ។ ចង់ដឹងថាតារាស្រីបានទៅលេងទីណាខ្លះជាបន្ទាប់នៅខេត្តសៀមរាបកុំភ្លេចតាមដាន EP.ថ្មីរបស់នាងនៅក្នុង Youtube ណា!

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា